គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor គិតថា ជួបអង្គរថាយហ្គឺរនៅសៀមរាបនឹងកាន់តែលំបាកជាងនៅស្វាយរៀង

ការប្រឈមមុខនឹងអង្គរថាយហ្គឺរនៅលើទឹកដីកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប នឹងបង្កឧបសគ្គច្រើនសម្រាប់ព្រះខ័នរាជស្វាយរៀងក្នុងជំនួប Metfone Cambodian League សប្ដាហ៍ទី១៩ នៅថ្ងៃអាទិត្យ ទី១១ ខែសីហា។ នេះបើតាមការលើកឡើងពីលោក Conor Nestor ដែលជាគ្រូបង្គោលក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង។


គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា ក្រុមម្ចាស់ផ្ទះមានមូលដ្ឋាននៅខេត្តសៀមរាបមានភាពសុំានឹងទីលានស្វាយធំ ដូច្នេះវានឹងធ្វើឲ្យក្រុមលោកកាន់តែពិបាកជាងកាលលេងជើងទីមួយនៅខេត្តស្វាយរៀង។ តែយ៉ាងណា លោកថា សមាជិកគ្រប់រូបនឹងប្រឹងប្រែងអស់ពីសមត្ថភាព។


លោក Conor Nestor ពន្យល់ ៖”ប្រាកដណាស់ វានឹងកាន់លំបាកសម្រាប់យើង ដោយសារតែទីលាន ហើយការលេងរបស់ថាយហ្គឺរក៏សុំានឹងទីលាននេះដែរ ដែលអាចធ្វើឲ្យពួកគេលេងយ៉ាងរលូន ប៉ុន្តែសម្រាប់ពួកគេវិញ គឺអត់ទេ តែយ៉ាងណា ពួកយើងនឹងព្យាយាម”។


កាលជើងទីមួយនៅខេត្តស្វាយរៀង ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១។ ដោយឡែក អង្គរថាយហ្គឺរមិនទាន់ស្គាល់បរាជ័យនៅឡើយទេក្នុងការប្រកួតលើទឹកដីខ្លួនឯង តែកាន់តែពិសេសទៅទៀតនោះ គឺព្រះខ័នរាជស្វាយរៀងមិនទាន់ចាញ់ទាំងក្នុង និងក្រៅដីនៅរដូវកាល២០១៩នេះ៕

អត្ថបទ៖ CNCC