គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Dudu ៖ ទាំងថ្នាក់ដឹកនាំ និងកីឡាករបឹងកេតប្រៀបដូចគ្រួសារតែមួយ

Luiz Eduardo Purcino លើកឡើងថា កត្តាថ្នាក់ដឹកនាំក៏ជាមូលហេតុជំរុញរូបគេចូលរួមក្លិបបឹងកេតនៅក្របខណ្ឌ Metfone Cambodian League 2019 និងជាលើកដំបូងក្នុងអាជីពដែលគេបានឈានជើងមកប្រលូកវិស័យបាល់ទាត់នៅកម្ពុជា។


ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលមើលឃើញថា ថ្នាក់ដឹកនាំក្រុមជើងឯកលីគកំពូល៣សម័យចាត់ទុកសមាជិកគ្រប់រូបប្រៀបដូចគ្រួសារតែមួយ ជាហេតុធ្វើឲ្យគេមានអារម្មណ៍កក់ក្ដៅ និងសប្បាយចិត្តដែលបានចូលរួមក្លិបនេះ។


អតីតកីឡាករ Buriram United រៀបរាប់ ៖”ខ្ញុំចូលចិត្តបឹងកេត ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយក្លិបនេះ។ អ្នកគាំទ្ររំភើបរីករាយជាមួយយើង ហើយកាយវិការរបស់ថ្នាក់ដឹកនាំចំពោះសមាជិកគ្រប់រូប ដូចគ្រួសារតែមួយអ៊ីចឹងដែរ។ កត្តាទាំងនេះធ្វើឲ្យខ្ញុំពេញចិត្ត និងមានការតាំងចិត្តខ្ពស់ជួយក្រុមនៅរដូវកាលថ្មី”។


គួរដឹងដែរថា កីឡាករមានឈ្មោះហៅកាត់ថា Dudu ធ្លាប់ជាអ្នកទាត់ចូលច្រើនជាងនៅក្លិប Buriram នៅឆ្នាំ២០១០ មុនបន្តប្រលូកនៅក្លិបផ្សេងទៀតក្នុងប្រទេសថៃ, ហ្សកដានី និងម៉ាឡេស៊ី៕

អត្ថបទ៖ CNCC
រូបភាព៖ Boeung Ket Football Club