គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ស្រាំង ទិត្យឈី បង្ហើបមូលហេតុជំរុញចូលបឹងកេត

ការរៀបចំល្អ បូករួមទាំងការប្រកួតប្រជែងខ្ពស់ក្នុងក្រុម គឺជាកត្តាជំរុញឲ្យខ្សែការពារវ័យក្មេង ស្រាំង ទិត្យឈី សម្រេចចិត្តចូលរួមជាមួយបឹងកេត នៅរដូវកាល២០១៩។


កីឡាករមានប្រភពពីខេត្តស្ទឹងត្រែង បញ្ជាក់ថា ចូលចិត្តការប្រកួតប្រជែងប្រជែងស្វិតស្វាញបែបនេះ ហើយចាត់ទុកថា ជាបទពិសោធថ្មីមួយក្នុងអាជីព និងតាំងចិត្តថា ព្យាយាមរកឱកាសបង្ហាញខ្លួននៅលើទីលានសម្រាប់ទ្រនំថ្មីមួយនេះ។
ទិត្យឈី រៀបរាប់ ៖ “សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា បឹងកេតជាក្លិបមួយដ៏ល្អ មានការប្រកួតប្រជែងខ្ពស់ ព្រោះខ្ញុំចូលចិត្តការប្រកួតប្រជែងបែបនេះ វាជាបទពិសោធថ្មីសម្រាប់ខ្ញុំ ហើយម្យ៉ាងទៀត ក្លិបក៏មានចក្ខុវិស័យដ៏ច្បាស់លាស់មួយ”។
គួរដឹងដែរថា ស្រាំង ទិត្យឈី បានចូលរួមជាមួយភ្នំពេញក្រោន នៅកម្រិតថ្នាលយុវជន ឆ្នាំ២០១១ និងឡើងក្រុមធំឆ្នាំ២០១៥។ 


អតីតកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៣ដល់១៦ឆ្នាំ ក៏ធ្លាប់ចំណាយពេលលេងឲ្យគិរីវង់សុខសែនជ័យ, ខេមបូឌានថៃហ្គឺរ និងវិសាខា ក្នុងលក្ខខណ្ឌខ្ចីផងដែរ៕

អត្ថបទ៖​ CNCC 
ប្រភពរូប៖ Boeung Ket Football Club