គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្លិបកំពង់ចាមទទួលបានដៃគូជួយស្វែងរកម្ចាស់ឧបត្ថម្ភ

ក្លិបបាល់ទាត់ខេត្តកំពង់ចាម កាលថ្ងៃអង្គា ទី២៦ ខែកុម្ភៈ បានប្រកាសភាពជាដៃគូជាមួយលោក Eselemo Diamond ថ្នាក់ដឹកនាំក្រុម African All Stars នៅកម្ពុជា ដើម្បីសម្របសម្រួលស្វែងរកអ្នកឧបត្ថម្ភ។


ជាមួយគ្នានេះក្លិបថ្មីដែលនឹងចូលរួមជាមួយក្របខណ្ឌ Metfone Cambodian League 2019 នៅខែមីនា ខាងមុខក៏បាននាំចូលសមាសភាពកីឡាករបរទេសចំនួន៤រូប ដែលមានកាមេរូនម្នាក់, ហ្គាណាម្នាក់ និងអេហ្ស៊ីពពីររូប ស្របពេលអ្នកចាំទីជប៉ុនស្ថិតក្នុងដំណាក់កាលចរចា។


ជាមួយគ្នានេះ លោក ស្រេង វ៉ាន់ណូ គ្រូង្គោលក្លិបខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា ទោះបីបច្ចុប្បន្នមិនទាន់មានការជួយគាំទ្រឧបត្តម្ភពីណាក្តី តែនៅមានសង្ឃឹមថា កីឡាករបរទេសមកចូលរួមលេងជាមួយដោយស្មគ្រ័ចិត្តសិន ខណ:កំពុងស្វែងការទ្រទ្រង់សម្រាប់សម្របសម្រួលទាំងការហ្វឹកហាត់ និងការត្រៀម MCL 2019។ 


គូសបញ្ជាក់ផងដែរថា កីឡាករដែលត្រៀមខ្លួនចូលរួមប្រកួតលីគកំពូលរបស់ក្លឹបកំពង់ចាម មានចំនួន៣២រូប រួមទាំងជនជាតិបរទេសចំនួន៥រូបផងដែរ៕

អត្ថបទ៖ CNCC  
ប្រភពរូប៖ ក្លឹបបាល់ទាត់ ខេត្តកំពង់ចាម