គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

រដូវកាល២០១៩ជិតមកដល់ វិសាខាបង្ហាញរចនាបទរថយន្ដថ្មី

ខណៈរដូវកាល២០១៩ជិតមកដល់ ក្លិបបាល់ទាត់វិសាខា ក៏បានរចនាម៉ូដរថយន្ដដឹកនាំសមាជិករបស់ខ្លួនសាជាថ្មីដែលប្ដូរពីដាក់រូបកីឡាករ ទៅជារំលេចអក្សរ និងស្លាកសញ្ញាក្លិបវិញ។


បើតាមទំព័រក្រុមលេខ៣ប្រចាំក្របខណ្ឌ Metfone Cambodian League 2018 បញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានចំណាយពេលវែងក្នុងការរៀបចំរចនាបទ និងធ្វើឲ្យចេញរូបរាងឡើងដើម្បីឲ្យស្របនឹងរដូវកាលថ្មីដែលនឹងឈានមកដល់នាពាក់កណ្ដាលខែមីនា ខាងមុខផងដែរ។


ក្លិបមានមូលដ្ឋាននៅ Grand Phnom Penh បានចាប់ផ្ដើមប្រើប្រាស់រថយន្ដធំទំនើបដែលអាចផ្ទុកអ្នកដំណើរ៤៥នាក់មួយនេះនៅដើមរដូវកាល២០១៨។


គួរដឹងដែរថា វិសាខា ក៏បានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនលក្ខណៈស្តង់ដារខ្ពស់ដោយក្រាលស្មៅធម្មជាតិចំណុះជាង៤៣០០នាក់ ដែលអាចរៀបចំទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតផង៕


អត្ថបទ៖ CNCC
រភពរូប ៖ Visakha Football Club