គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor ៖ គោលដៅរបស់យើងនៅសប្ដាហ៍ដំបូង គឺចង់ឈ្នះក្នុងដី

លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង បានបង្ហើបថា ក្រុមខ្លួនត្រូវការឈ្នះយ៉ាងចាំបាច់នៅសប្ដាហ៍ដំបូងនៃក្របខណ្ឌ Metfone Cambodina League 2019 ព្រោះធ្វើឡើងលើទឹកដីខ្លួនឯង ទទួលភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃអាទិត្យទី១៧ ខែមីនា។


យ៉ាងណាក៏ដោយ គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់ អះអាងមិនមើលស្រាលក្រុមគូប្រជែងដឹកនាំដោយអ្នកចាត់ការក្រុម ប្រាក់ សុវណ្ណារ៉ា ឡើយ ទោះធ្លាប់ឈ្នះក្នុងការប្រកួតមិត្តភាពដល់ទៅ៧ទល់នឹង១ ព្រោះមិនផ្ដោតលើលទ្ធផលសមជើងទេ។


លោក Conor Nestor ពន្យល់ ៖”ពិតមែនហើយ គឺយើងចង់ឈ្នះនៅផ្ទះរបស់យើង ប៉ុន្តែយើងបានត្រៀមខ្លួនសម្រាប់ការប្រកួតនេះអមដោយការគោរពចំពោះលោក ប្រាក់ សុវណ្ណារ៉ា និងកីឡាករប៉ូលិស។ យើងបានជួបគ្នា២ទៅ៣ដងដែរក្នុងការប្រកួត Pre-Season កន្លងមក ប៉ុន្តែយើងមិនផ្ដោតលើលទ្ធផលប្រកួតមិត្តភាពបែបនេះទេ។ ក្នុងការប្រកួត pre-season យើងក៏ធ្វើបានល្អខ្លះដែរ មានទាំង clean sheet ទៀត តែអ្វីសំខាន់នោះ គឺគុណផលពេលលេងផ្លូវការ”។


គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀ់ង បានផ្លាស់ប្ដូរកីឡាករមួយចំនួន ជាពិសេស បរទេស ដោយនាំចូលខ្សែប្រយុទ្ធ 
Befolo Mbarga, Yeon Gi-sung, 
Charlie Machell និង Jonny Campbell៕

អត្ថបទ៖​ CNCC
រូបភាព៖ ផ្តល់អោយ