គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

បន្ទាប់ពីកម្មវិធីសប្បុរសធម៌នៅថៃ អ្នកចាត់ការបឹងកេត ថានឹងមាននៅកម្ពុជាម្ដង

សមាជិកក្លិបបាល់ទាត់បឹងកេត ព្រមទាំងតារាមួយចំនួនពីកម្ពុជា នឹងចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពសប្បុរសធម៌ (Allstars Charity Soccer Match នៅកីឡដ្ឋាន Pathum Thani របស់ក្លិបកងទ័ពអាកាសថៃ Air Force United ថ្ងៃអង្គារ ទី០៩ ខែមេសា ចាប់ពីវេលាម៉ោង៤ល្ងាច ដល់ម៉ោង៩យប់។


លោក បែ មករា អ្នកចាត់ការក្លិបបឹងកេត ប្រាប់ថា បន្ទាប់ពីការប្រកួតនេះបញ្ចប់ទៅ ក៏នឹងមានរៀបចំសាជាថ្មីនៅរាជធានីភ្នំពេញវិញម្ដង នាពេលខាងមុខ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។


សម្រាប់ការប្រកួតនៅថ្ងៃអង្គារ ទី០៩ មេសា សមាជិករបស់បឹងកេត ត្រូវតតាំងក្រុមចម្រុះតារាថៃ ដឹកនាំដោយក្លិប Once United ហើយលោក បែ មករា បានបង្ហាញអារម្មណ៍រីករាយចំពោះវត្តមានលើកដំបូងនេះ។ លោកថា ការប្រកួតក៏ជាការរឹតចំណងសាមគ្គីភាពរវាងក្លិបលោក និងភាគីខាងថៃផងដែរ។ 


អ្នកចាត់ការក្លិបជើងឯក Metfone Cambodian League ៣សម័យ រំពឹងថា នឹងមានការគាំទ្រច្រើនពីសំណាក់សាធារណជនទូទៅ ទាំងនៅប្រទេសថៃ និងកម្ពុជា៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Boeung Ket Football Club