គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ជំនួបសៀមរាប និងព្រះវិហារ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវលើកទៅថ្ងៃ សុក្រ ទី១២ វិញ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០១៩ រវាងខេត្តសៀមរាប និងព្រះវិហារ ដែលគ្រោងធ្វើឡើងនៅថ្ងៃពុធ ទី១០ ខែមេសា បង្គ្រប់ពូល“ង” ត្រូវប្ដូរទៅរៀបចំនៅថ្ងៃ សុក្រ ទី ១២ វិញ។


ការផ្លាស់ប្ដូរនេះ បន្ទាប់ពីសៀមរាបដែលរងពិន័យមិនឲ្យរៀបចំការប្រកួតក្នុងផ្ទះខ្លួនឯងមួយប្រកួតនោះ ទើបសម្រេចយកកីឡដ្ឋានខេត្តបន្ទាយមានជ័យសម្រាប់ធ្វើជាទឹកដីកណ្ដាល។
គួរដឹងដែរថា ការពិន័យខេត្តសៀមរាបនេះកើតឡើងក្រោយពីមានការប្រទូស្ដរាយជាមួយក្រុមខេត្តឧត្តរមានជ័យកាលពីរសប្ដាហ៍មុននៅទឹកដីខ្លួន។ 


ដោយឡែក សម្រាប់ការប្រកួតពីរលើកកន្លងមក ខេត្តសៀមរាប ឈ្នះ១ និងចាញ់១ ស្ថិតនៅលេខ៣ មាន៣ពិន្ទុ ដូចគ្នាទៅនឹងក្រុមលេខ២ ព្រះវិហារ។ ចំណែកកំពង់ធំនៅកំពូលតារាង មាន៦ពិន្ទុ ស្របពេលឧត្តរមានជ័យមិនទាន់មានពិន្ទុនៅឡើយទេ៕

អត្ថបទ៖​ CNCC