គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ក្រោយឈ្នះអគ្គិសនី០-១ គ្រូព្រះខ័នរាជ ថា មិនគិតពីចំនួនគ្រាប់បាល់ សំខាន់បាន៣ពិន្ទុដូចគ្នា

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង អះអាងនៅតែសប្បាយចិត្តចំពោះជ័យជម្នះលើអគ្គិសនីកម្ពុជា ទោះឈ្នះត្រឹម០ទល់នឹង១ ក្នុងជំនួប Metfone Cambodian League 2019 សប្ដាហ៍ទី៥ កាលថ្ងៃសៅរ៍ ទី២៧ ខែមេសា កន្លងទៅ។ 


គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់់ថា ទោះឈ្នះច្រើនគ្រាប់ប៉ុនណា ក៏នៅតែទទួលបាន៣ពិន្ទុ ដូច្នេះ លោកនៅតែពេញចិត្តចំពោះលទ្ធផល និងការខិតខំប្រឹងប្រែងរបស់កូនក្រុម។


លោក Conor Nestor រៀបរាប់បែបនេះ ៖”យើងបាន៣ពិន្ទុពីការឈ្នះភ្នំពេញក្រោន និងការឈ្នះអគ្គិសនីកម្ពុជាថ្ងៃនេះ ដូច្នេះខ្ញុំពិតជាសប្បាយរីករាយមែនទែន តែលទ្ធផល៥-១ គឺ៥-១, ១-០ គឺ ១-០ ហើយ៣ពិន្ទុនៅតែជា៣ពិន្ទុ យ៉ាងណាក៏ដោយ ខ្ញុំក៏នៅតែពេញចិត្តចំពោះលទ្ធផលនេះ”។


គ្រូបង្វឹកកាន់ UEFA A-License ក៏បានសរសើរកីឡាករអគ្គិសនីកម្ពុជាដែលមានប្រព័ន្ធការពារល្អ ធ្វើឲ្យក្រុមលោកពិបាករកគ្រាប់បាល់។


គួរបញ្ជាក់ថា ជ័យជម្នះលើអគ្គិសនីកម្ពុជាបានបន្តកំណត់ត្រា១០០ភាគរយពីការប្រកួត៥លើកដំបូងរបស់ព្រះខ័នរាជស្វាយរៀង ពោលគឺឈ្នះទាំង៥ដង៕

អត្ថបទ៖ CNCC