គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាំទី អឿន សំអាត ៖ ខ្ញុំចូលលេងបាល់វិញ ព្រោះចង់ជាប់ជម្រើសជាតិ

ឱកាសពាក់អាវតំណាងជាតិក្នុងព្រឹត្តិការណ៍នានា គឺជាបំណងប្រាថ្នារបស់អ្នកចាំទី អឿន សំអាត របស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ និងជាដើមចមសំខាន់ដែលធ្វើឲ្យរូបគេសម្រេចចិត្តវិលចូលអាជីពលើវាលស្មៅនេះវិញក្រោយបាត់មុខប្រមាណ៥ឆ្នាំ។


អតីតសមាជិកក្លិបបឹងកេត បានចាកចេញពីកីឡាករដែលគេស្រលាញ់ចូលចិត្តតាំងពីតូចមួយនេះនៅដើមឆ្នាំ២០១៤ ក្រោយមានគ្រួសារ តែបានវិលចូលការប្រកួតវិញនៅឆ្នាំ២០១៩ ដោយក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុមចំណូលថ្មីគិរីវង់។


អ្នកចាំទី អឿន សំអាត ពន្យល់ ៖”កាលមុនខ្ញុំធ្លាប់លេងនៅបឹងកេត តែនៅពេលមានគ្រួសារ ខ្ញុំសម្រេចចិត្តឈប់មួយរយៈ ទើបតែពេលនេះ ខ្ញុំសម្រេចចិត្តថា វិលចូលអាជីពបាល់ទាត់វិញ ដើម្បីមានឱកាសបញ្ចេញសមត្ថភាព ព្រោះបំណងប្រាថ្នាធំរបស់ខ្ញុំ គឺចង់ជាប់ជម្រើសជាតិ”។


កីឡាករមានប្រភពពីខេត្តកំពង់ចាម ធ្លាប់រួមចំណែកជួយបឹងកេតលើកពានក្របខណ្ឌ Metfone Cambodian League នៅរដូវកាល២០១២ ដែលកាលណោះគេមានតួនាទីជាអ្នកចាំទីដៃទី២។ 


សំអាត បញ្ជាក់ថា រយៈពេលស្ថិតនៅក្រៅអាជីព៥ឆ្នាំនេះ គេនៅតែបន្តសកម្មភាពបាល់ទាត់ដោយលេងលក្ខណៈស្ម័គ្រចិត្តឲ្យក្រុមនានានៅខេត្តកំណើតដើម្បីរក្សាគុណភាព៕

អត្ថបទ៖ CNCC
ប្រភពរូប៖ Kirivong Sok Sen Chey FC. 2019