គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ទស្សនាប្រកួតព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ បានការបញ្ចុះតម្លៃពិសេសនៅ Score Bar

សម្រាប់អតិថិជនទាំងឡាយជាពិសេសអ្នកគាំទ្របាល់ទាត់ក្របខណ្ឌ Metfone Cambodian league នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសរាល់ការទិញភេសជ្ជៈ និងអាហារមួយចំនួន ពេលពាក់ឯកសណ្ឋានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឬអង្គរថាយហ្គឺរទៅទស្សនាការផ្សាយផ្ទាល់ជំនួបរវាងក្រុមទាំងពីរលើផ្ទាំងសំពត់សនៅ Score Bar ម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី០៥ ខែឧសភា នេះ។


កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នកទស្សនា និងអ្នកគាំទ្របាល់ទាត់បានមើលការប្រកួតជុំគ្នា បង្កបរិយាកាសសប្បាយរីករាយ។


ទាក់ទងទៅនឹងកម្មវិធីពិសេសនៅ Score Bar ដែរ លោក Yusuke Shinoda អ្នកចាត់ការទូទៅក្លិបអង្គរថាយហ្គឺរ ក៏បានចែករំលែកពីការប្រមូលផ្ដុំអ្នកទស្សនាការប្រកួតរួមគ្នានេះ ថា ជាសកម្មភាពដ៏សំខាន់ ព្រោះអាចធ្វើឲ្យអ្នកពុំទាន់ដឹងឮច្បាស់ពីបាល់ទាត់ក្នុងស្រុក ផ្ដើមចាប់អារម្មណ៍កាន់តែច្រើន។

 

អ្នកចាត់ការជនជាតិជប៉ុនបង្ហើបថា អ្នកគាំទ្រក្លិបរបស់លោកមួយចំនួនក៏ធ្លាប់ធ្វើបែបនេះដែរនៅសៀមរាបនៅពេលពួកគេមានធុរៈមិនអាចទៅទស្សនាការប្រកួតក្រៅដីដោយផ្ទាល់៕

អត្ថបទ៖ CNCC