គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

វគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០១៩នឹងធ្វើឡើងនៅកីឡដ្ឋានវិសាខា

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋានវិសាខា ដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 


គួរដឹងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃពុធទី២៩ ខែឧសភា រវាងសៀមរាប និងត្បូងឃ្មុំ ខណៈក្រុមចាញ់នៅវគ្គ១ភាគ២ ពោលគឺកោះកុង និងរតនគិរី ក៏ត្រូវប្រជែងយកកៅអីមួយបង្គ្រប់វគ្គ១៦ក្រុមថ្នាក់ជាតិ។


គួររំឭកថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តឆ្នាំ២០១៨ កន្លងទៅ រៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលកាលណោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដណ្ដើមបានតំណែងជើងឯក៕


អត្ថបទ៖ CNCC