គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាត់ការ AEU ៖ ចែកមួយពិន្ទុជាមួយប៉ូលិសជាលទ្ធផលដ៏ល្អ

លោក ផេង ចន្នា អ្នកចាត់ការក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត យល់ឃើញថា ការបានត្រឹមមួយពិន្ទុក្នុងជំនួប Metfone Cambodian League សប្ដាហ៍ទី១៥ កាលថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ជាមួយនគរបាលជាតិ ក៏ជារឿងល្អសម្រាប់ក្រុមលោក។ 


ថ្នាក់ដឹកនាំក្រុមតំណាងសាកលវិទ្យាល័យខាងលើបង្ហើបថា មុនដល់ថ្ងៃប្រកួត ពុំបានប្រមូលផ្ដុំគ្នាល្អឡើយ ព្រោះកីឡាករខ្លះមានរបួស ហើយសមាជិកបរទេសថ្មីក៏ទើបរួចរាល់ឯកសារ ដូច្នេះគ្រូបង្គោលក៏ត្រូវផ្លាស់ប្ដូរប្រព័ន្ធលេងទៅតាមស្ថានភាពជាក់ស្ដែង។


លោក ផេង ចន្នា រៀបរាប់ ៖” ការចែកមួយពិន្ទុជាមួយក្លិបនគបាលជាតិជារឿងល្អបំផុត នៅសប្តាហ៏ទី១៥ ពីព្រោះការប្រមូលផ្តុំជាមួយកីឡាករមិនមានពេលគ្រប់គ្រាន់    កីឡាករមួយចំនួនព្យួរ និងរបួស ហើយកីឡាបរទេសថ្មីរៀបឯកសារហើយមុនប្រកួតមួយថ្ងៃ ធ្វើឲ្យគ្រូបង្គោលត្រូវផ្លាស់ប្តូរប្រព័ន្ឋលេងភ្លាមៗ។ ជាចុងក្រោយសូមអរគុណដល់លោកគ្រូៗនិងទឹកចិត្តកីឡាករទាំងអស់ដែលខំប្រឹងឲ្យមានលទ្ធផលល្អជូនអោយក្លិបនិងអ្នកគាំទ្រទាំងអស់”។


Sousa E. Matheu ជាអ្នករកគ្រាប់បាល់ឲ្យនគរបាលជាតិនាំមុខមុននៅនាទីទី១០ តែចូលដល់វគ្គទីពីរនាទី៥០ Coulibali Abdel Kader តាមស្មើបានវិញឲ្យអាស៊ីអឺរ៉ុបយូណាយធីត។


គួរដឹងដែរថា ខ្សែការពារជប៉ុន Tomohiro Masaski ទើបចាកចេញពីអាស៊ីអឺរ៉ុបយូណាយធីតអំឡុងទីផ្សារដោះដូរកីឡាករជើងទីពីរ ក៏បានបង្ហាញខ្លួនឲ្យទ្រនំថ្មីប៉ូលិសតទល់ក្លិបចាស់នៅកីឡដ្ឋាន AEU Sports Park ផងដែរ៕

អត្ថបទ៖ CNCC