គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Conor Nestor គិតថា វិសាខាល្អជាងគេក្នុងចំណោមក្រុមទាំង៨នៅសល់ក្នុងពានសម្ដេចតេជោ ហ៊ុន សែន

សមត្ថភាពកូនក្រុមល្អៗដូចៗគ្នាធ្វើឲ្យវិសាខាជាក្រុមដ៏លេចធ្លោបំផុតក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ។ នេះបើតាមការយល់ឃើញពីលោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង។ 


គ្រូបង្វឹកជនជាតិអៀរឡង់មើលឃើញថា ក្រុមមានមូលដ្ឋាននៅហ្គ្រែនភ្នំពេញសម្បូរកីឡាករខ្មែរមានទេពកោសល្យ ហើយច្រើននាក់ដែលស្ទើរតែអាចបង្កើតបានជាជម្រើស១១នាក់ដល់ទៅពីរក្រុមថែមទៀត។


គ្រូបបង្វឹកកាន់ UEFA A-License រៀបរាប់ ៖”ក្រុមដែលមានសក្ដានុពលបំផុតមើលទៅ គឺមានតែវិសាខាទេ ព្រោះគេមានកីឡាករខ្មែរល្អៗដែលអាចបំបែកទៅជាពីរក្រុមថែមទៀត ហើយមានឱកាសច្រើនក្នុងការប្រជែងជើងឯក Hun Sen Cup”។


គួរដឹងដែរថា នៅវគ្គ៨ក្រុមចុងក្រោយ វិសាខា ត្រូវជួបគិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងរបស់លោក Conor Nestor ប៉ះគ្នាជាមួយអង្គរថាយហ្គឺរ។ ជើងទីមួយនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងថ្ងៃទី០៨ ខែសីហា។ ចំណែកជើងទីពីរនឹងធ្វើឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែដដែល៕

អត្ថបទ៖ CNCC