គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ជំនួបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបង្កើតកំណត់ត្រាថ្មីមួយទៀត

ការស្រូបទាញអ្នកទស្សនាផ្ទាល់នៅទីលានដល់ទៅ៥៨៦៣នាក់ក្នុងជំនួបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋាន RSN កាលរាត្រីថ្ងៃអាទិត្យ ទី២៨ កក្កដា គឺជាកំណត់ត្រាថ្មីចុងក្រោយក្នុងក្របខណ្ឌ Metfone Cambodian League។ 


ក្នុងនោះ គេក៏សង្កេតឃើញថា អ្នកគាំទ្រក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងយ៉ាងច្រើនកុះករបានធ្វើដំណើរជាង២០០គីឡូម៉ែត្រដើម្បីលើកទឹកចិត្តក្រុមរបស់ពួកគេដែលជាលទ្ធផលបានឆក់យក៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ តាមរយៈជ័យជម្នះ២ទល់នឹង៥។ 


លទ្ធផលនេះបានបន្តភាពមិនចាញ់របស់ក្រុមដឹកនាំដោយគ្រូបង្គោល Conor Nestor និងកាន់កាប់កំពូលតារាង នាំមុខក្រុមការពារជើងឯកណាហ្គាវើលដ៍ ដែលស្ថិតនៅលេខពីរចំនួន៥ពិន្ទុដដែល។


កំណត់ត្រាថ្មីនេះកើតឡើង ក្រោយម្ចាស់ផ្ទះវិសាខាស្រូបបាន៥៥១២នាក់នៅទឹកដីរបស់ពួកគេនាហ្គ្រែនភ្នំពេញ កាលថ្ងៃទី២១ ខែកក្កដា៕

អត្ថបទ៖ CNCC