គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

អ្នកចាំទី សំ ពៅ និយាយពីការរបូតគ្រាប់បាល់ពីចម្ងាយពីរលើកដោយថ្វីជើងយុវជនបាទី

អ្នកចាំទីអង្គរថាយហ្គឺរ សំ ពៅ លើកឡើងថា កង្វះខាតបន្តិចបន្តួចនៅតំបន់ការពារធ្វើឲ្យយុវជនសាលាបាល់ទាត់ជាតិបាទី មានឱកាសទាត់បញ្ចូលទីពីចម្ងាយបានសម្រេចដល់ទៅពីរលើកដោយសៀង ចន្ធា និងជា សុខម៉េង ក្នុងជំនួប Metfone Cambodian League កាលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា កន្លងទៅ។


កីឡាករមានប្រភពពីខេត្តស្វាយរៀងបញ្ជាក់ថា មិនបានមើលស្រាលក្រុមសម្បូរដោយយុវជនមួយនេះទេ តែថា នៅវគ្គទីពីរ គូប្រជែងខាងលើលេងបានយ៉ាងល្អ និងបានដាក់សម្ពាធច្រើន ជាហេតុធ្វើឲ្យពួកគេមានឱកាសរកគ្រាប់បាល់ដល់ទៅ៣គ្រាប់ ខណៈលទ្ធផលសរុប គឺថាយហ្គឺរឈ្នះ៨ទល់នឹង៣។


សំ ពៅ រៀបរាប់ ៖”វគ្គទីពីរ ក្រុមគេលេងសាមគ្គីខ្លាំង ព្រោះបាល់ហ្នឹងពិបាកចាប់ដែរ ឡើងកែងហើយហ្នឹង។ ណាមួយ ខ្ញុំឡើងខ្ពស់ពេក ហើយក្រុមគេលេង counter attack មក គេស៊ុតយកបណ្ដោយ ព្រោះអីយើងភ្លាត់នៅតំបន់ការពារបន្តិច តែយើងក៏មិនបានមើលស្រាលគេដែរ”។


សមាជិកក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបយល់ឃើញដែរថា យុវជនបាទីហាក់កើនសមត្ថភាពច្រើនជាងមុន ក្រោយប្រលូកនៅក្របខណ្ឌកំពូលជាងមួយជុំមក ហើយការលេងនៅជើងទីពីរលើទឹកដីរបស់ខ្លួននេះក៏ហាក់ពិបាកជាងប្រកួតជើងទីមួយនៅតាកែវដែរ៕

អត្ថបទៈ CNCC