គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

ព្រះខ័នរាជស្វាយរៀងនៅតែមិនទាន់ចាញ់ពីការប្រកួត១៨លើក

ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយពីការប្រកួត១៨លើកក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៩ បន្ទាប់ពីផ្ដួលអគ្គិសនីកម្ពុជា ៧ទល់នឹង០ កាលថ្ងៃអាទិត្យ ទី០៤ ខែសីហា។ 


នេះក៏ជាជ័យជម្នះ៥លើកជាប់គ្នា ដោយឈ្នះភ្នំពេញក្រោន ២ទល់នឹង៥, ឈ្នះគិរីវង់សុខសែនជ័យ២ទល់នឹង១, ឈ្នះសូលទីឡូងអង្គរ ៦ទល់នឹង១ និងឈ្នះនគរបាលជាតិ ០ទល់នឹង២។ 


សរុបការប្រកួតទាំង១៨លើក គឺ ក្រុមដឹកនាំដោយគ្រូបង្គោល Conor Nestor ឈ្នះ១៥ដង និងស្មើ៣ដង មាន៤៨ពិន្ទុនាំមុខ៨ពិន្ទុពីលើក្រុមលេខពីរ ណាហ្គាវើលដ៍ ដែលទើបចាញ់គិរីវង់សុខសែនជ័យ០ទល់នឹង២។ 


ជាមួយគ្នានេះការមិនទាន់ចាញ់១៨ប្រកួតនៅ MCL ឆ្នាំ២០១៩នេះក៏បានបំបែកកំណត់ត្រាចាស់ធ្វើបានដោយណាហ្គាវើលដ៍ កាលឆ្នាំ២០១០ ដែលពេលនោះក្រុមធ្លាប់ប្រើឈ្មោះថា ណាហ្គាខប មិនចាញ់សោះក្នុងចំណោម១៦ប្រកួត៕

អត្ថបទ៖​ CNCC