គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូចាំទីថ្មីភ្នំពេញក្រោន : ត្រលប់មកវិញ លំបាកច្រើន តែរីករាយនឹងប្រឈម

ទោះមើលឃើញស្ថានភាពហាក់ប្រកួតប្រជែងខ្លាំង លោកDave Maguire បានបង្ហាញអារម្មណ៍រីករាយយ៉ាងដែលបានវិលទៅការងារជាគ្រូចាំទីនៅក្រុមធំភ្នំពេញក្រោន ។


បុរសជនជាតិអង់គ្លេសត្រូវបានក្រុមជើងឯក Metfone Cambodian League ៦សម័យតែងតាំងជាគ្រូចាំទីជំនួសកៅអីលោក Luis Fernando Vitorino ដែលបានចាកចេញកាលសប្ដាហ៍មុន។ លោកថា នឹងព្យាយាមជួយកែលម្អចំណុចខ្វះខាតអ្នកចាំទីទាំង៣ឲ្យកាន់តែប្រសើរ។
លោក Dave Maguire រៀបរាប់ :"ខ្ញ៉ំពិតជារីករាយដែលបានត្រលប់មកវិញ ហើយទោះបីខ្ញ៉ំដឹងថាមានការងារត្រូវប្រឈមច្រើន ខ្ញ៉ំសប្បាយចិត្តនឹងទទួលយក។ ខ្ញ៉ំបានធ្វើការជាមួយវុទ្ធី និង សំណាង តាំងពីនៅកម្រិតយុវជន ហើយបូករួមទាំងឆៃនុតទៀតនោះ ខ្ញ៉ំគិតថា ពួកគេសុទ្ធតែមានសមត្ថភាពល្អ។ ខ្ញ៉ំសង្ឃឹមអាចជួយពួកគេរកបានលទ្ធផលល្អ"។


គួររំឭកថា លោក Dave Maguire ធ្លាប់បង្ហាត់នៅក្រុមធំភ្នំពេញក្រោនពីចន្លោះឆ្នាំ២០១៦ ២០១៧ និងធ្លាប់ជាគ្រូចាំទីជម្រើសជាតិ U19 កាលឆ្នាំ២០១៦ទៀតផង៕

អត្ថបទ៖ CNCC
ប្រភពអត្ថបទ៖ Phnom Penh Crown FC