គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

វគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិចាប់ផ្ដើមសប្ដាហ៍នេះ

ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយនឹងចាប់ផ្ដើមចេញយុទ្ធនាការនៅថ្ងៃពុធ ទី១៤ និងថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះហើយសម្រាប់ជើងទីមួយ និងថ្ងៃពុធ ទី២៨ សីហា សម្រាប់ជើងទីពីរ។


អ្វីគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ ជើងទីមួយមានការប្រកួតចំនួន៣គូនៅថ្ងៃទី១៤ និងមួយគូនៅថ្ងៃទី១៥។ ចំណែកការប្រកួតជើងទីពីរនឹងធ្វើឡើងព្រមគ្នាទាំង៤គូនៅថ្ងៃពុធ ទី២៨ ខែសីហា តែម្ដង។


គួរដឹងដែរថា គូប្រកួតសម្រាប់វគ្គ៨ក្រុមចុងក្រោយនេះ គឺ បឹងកេតជួបសូលទីឡូអង្គរ, ក្រសួងការពារជាតិប៉ះភ្នំពេញក្រោន, វិសាខាប្រកួតជាមួយគិរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ ទទួលព្រះខ័នរាជស្វាយរៀង។


ប្រព័ន្ធផ្សព្វផ្សាយចំនួន៣គឺ YouTube របស់ CNCC, ផេកកម្ពុជាថ្មីដេលី និងទូរទស្សន៍ BTV នឹងផ្សាយផ្ទាល់គ្រប់ប្រកួតជូនអ្នកគាំទ្រទស្សនា៕

អត្ថបទ៖ CNCC