គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

Darren Pomroy ៖ «យើងមានបញ្ហាកីឡាកររបួស តែអ្នកនៅសល់បានត្រៀមប្រយុទ្ធជាស្រេចហើយ»

ក្នុងការត្រៀមជួបតទល់ក្រុមម្ចាស់ផ្ទះបឹងកេត​ នាថ្ងៃពុធនេះ​ ដែលជាជំនួបជើងទី​ ដណ្ដើមកៅអីវគ្គ៤ក្រុមចុងក្រោយ​ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ លើកទី១៣​ គ្រូបង្វឹកសូលទីឡូអង្គរ​ លោក​ Darren Pomroy លើកឡើងថា​ ក្រុមខ្លួនកំពុងប្រឈមបញ្ហាកីឡាករសំខាន់របួស​ ប៉ុន្តែបានអះអាងថា​ កីឡាករដែលអាចលេងបាន​ បានរៀបចំខ្លួនស្រេចបាច់អស់ហើយ។



«ក្រុមរបស់យើងកំពុងជួបបញ្ហាធំមែនទែន​ គឺកង្វះកីឡាករសំខាន់ៗ ដោយសារពួកគេមានរបួសពុំអាចចូលរួមជួយក្រុមបានក្នុងជើងទីនេះ។​ បែបណាក្ដី​ កីឡាករនៅសល់ទាំងប៉ុន្មានរបស់យើង​ បានត្រៀមខ្លួនរួចជាស្រេចហើយ​ សម្រាប់ជំនួបដ៏សំខាន់មួយនេះ។​ ពួកគេបានបង្ហាញពីឆន្ទៈដ៏មោះមុត​ ហើយបង្ហាញសញ្ញាណវិជ្ជមានយ៉ាងច្រើន​ ក្នុងពេលហ្វឹកហាត់យុទ្ធសាស្ត្ររបស់យើង»



គ្រូជនជាតិអង់គ្លេសដដែលឲ្យដឹងថា​ ដ្បិតការប្រកួតធ្វើឡើងជើងក្ដី​ តែជ័យជម្នះនៅប្រកួតដំបូងសំខាន់បំផុតសម្រាប់ក្រុម​ ទាំងការចំណេញលើគ្រាប់បាល់​ និងកត្តាចិត្តសាស្ត្រ​​ លោកបង្ហាញក្ដីរំពឹងថា​ កីឡាករទាំងអស់នឹងធ្វើបានតាមការគ្រោងទុករបស់ក្រុម​ ហើយរកបានលទ្ធផលគាប់ប្រសើរទល់នឹងបឹងកេត។



គួរជម្រាបថា សូលទីឡូ អង្គរ ត្រូវធ្វើដំណើរមកកាន់ទឹកដី កីឡដ្ឋាន ខេមបូឌា អ៊ែរវេរស៍  ដើម្បីប្រជែយកជ័យជម្នះតទល់ម្ចាស់ផ្ទះបឹងកេត នា ថ្ងៃ ពុធ  ទី ១៤  សីហា នេះ   ដែលការប្រកួតនឹងធ្វើឡើងចាប់ពី ម៉ោង :៣០នាទីរសៀលតទៅដោយមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Kampuchea Thmey Daily


អត្ថបទ CNCC