គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា
Cambodian National Competitions Committee

គ្រូគិរីវង់ សរសើរពីការវិវឌ្ឍសមត្ថភាពដ៏លឿនរបស់ ដាវ នីម

លោក​ Ekapob Putisai គ្រូ​បង្វឹក​គិរីវង់សុខសែនជ័យ​ បាន​បង្ហាញ​ក្ដីសោមនស្ស​​ និង​ការ​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កីឡាករ​ ដាវ នីម​ ដោយ​លោក​បាន​លើក​ឡើង​ថា​ កីឡាករ​រូប​នេះ​មាន​ភាព​តស៊ូ​ប្រឹ​ងប្រែងអភិវឌ្ឍន៍​សមត្ថភាព​យ៉ាង​លឿន​​គួរ​ឲ្យ​កត់​សម្គាល់​ ដែលលោកស្ទើរពុំជឿថាគេអាចធ្វើបាន។



«កាលពីពេលដែលខ្ញុំមកកាន់គិរីវង់ដំបូង គេគ្រាន់តែជាក្មេងចេះលេងបាល់ធម្មតាម្នាក់ប៉ុណ្ណោះ។​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ពេលនោះគេមានតែល្បឿនមួយមុខគត់ ដែលទាក់ចិត្តខ្ញុំបាន។​ ខ្ញុំបានពង្រឹងសមត្ថភាពរបស់គេលើកត្តាសំខាន់ៗ​មួយចំនួន ពិសេស​គុណភាព​គ្រប់គ្រងបាល់ ​បញ្ជូន​បាល់​ បម្លាស់ទី​ឆ្លាត​វៃ​ និង​ទំនាក់ទំនង​ល្អលើ​ទីលាន​ជាដើម។ មួយរយៈក្រោយមក គេបានបង្ហាញពីភាព​ប្រសើរ​ឡើង​លើចំនុចទាំងនោះយ៉ាងឆាប់»។



បែប​ណា​ក្ដី​ គ្រូបង្វឹកជនជាតិថៃរូបនេះបន្ថែមថា ការបង្វឹករបស់លោកមានចំណែកតិចបំផុត ពោលគ្រប់យ៉ាង​ស្ថិតនៅលើកីឡាករផ្ទាល់តែម្ដង ថាគេនឹងយកការផ្ដល់យោបល់ទាំងនោះទៅអនុវត្តឬអត់។ លោក​ថា​ ដ្បិតមានភាពលេចធ្លោខ្លាំងជាងមុន តែលោកតែងដាស់តឿនកីឡាករកម្ពុជាក្រោមរូបនេះ ឲ្យព្យាយាមបន្ថែមទៀត ព្រោះគេនៅមានចំនុចខ្វះខាតផ្សេងៗ ដែលត្រូវកែប្រែជាបន្តបន្ទាប់។



គួរដឹងដែរថា​ ដាវ នីម បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានក្លាយជាទីចាប់អារម្មណ៍មួយសម្រាប់អ្នកនិយមបាល់ទាត់ក្នុងស្រុក ខណៈរូបគេកំពុងកាន់កំណត់ត្រា​កីឡាករទាត់បញ្ចូលទីលឿនជាងគេនៅលីគកំពូល ២០១៩ ពោលបំប៉ោងសំណាញ់ទីបានសម្រេចត្រឹមវិនាទីទី៣៤នៃការប្រកួត៕


អត្ថបទ៖ CNCC