កំពង់ចាមដាក់គោលដៅមួយសម្រាប់៣ប្រកួតចុងក្រោយ
01 Oct 2019 15:49 1490

ស្មើទាំង៣ប្រកួតនៅសល់នៃក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៩ គឺជាលទ្ធផលដែលស្ថិតក្នុងគម្រោងចង់បានរបស់ក្លិបខេត្តកំពង់ចាម។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ស្រេង វ៉ាន់ណូ ដែលជាអ្នកចាត់ការក្លិប។ 

ថា្នក់ដឹកនាំដដែលសង្កត់ធ្ងន់ថា នឹងព្យាយាមរៀបចំក្រុមឲ្យល្អដើម្បីបានលទ្ធផលគាប់ប្រសើរមួយសម្រាប់អ្នកគាំទ្រ និងទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនថែមទៀតពីអ្នកខេត្តកំពង់ចាមក្នុងការប្រកួតនៅឆ្នាំ២០២០ខាងមុខ។ 

លោក ស្រេង វ៉ាន់ណូ សង្កត់ធ្ងន់បែបនេះ ៖”គោលដៅដែលនៅសល់ គឺនឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យល្អជាងនេះទៅទៀត។ ប្រកួតចុងក្រោយ របូត៤គ្រាប់ អ៊ីចឹងគោលដៅបន្ទាប់ គឺធ្វើយ៉ាងម៉េចកែទម្រង់ឲ្យបានស្មើដើម្បីឲ្យខាងអ្នកគាំទ្រខេត្តកំពង់ចាមមានចំណាប់អារម្មណ៍នៅឆ្នាំ២០២០ផងដែរ”។ 

អ្នកចាត់ការរូបនេះជឿជាក់ថា បទពិសោធពីមួយប្រកួតទៅមួយប្រកួតនឹងជួយកូនក្រុមកាន់តែរឹងមាំ ជាពិសេសពីមួយប្រកួតទៅមួយប្រកួត។ 

ក្នុងចំណោម៣ប្រកួតនៅសល់ កំពង់ចាមដែលកំពុងឈរនៅលេខ១៣ មាន៦ពិន្ទុក្នុងដៃ ត្រូវតតាំងសូលទីឡូអង្គរ, 

គិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania