ប៉ូលិសបានធ្វើរឿងមួយសម្រាប់ការប្រកួតនៅសល់
09 Oct 2019 10:05 891

ការផ្ដល់ឱកាសដល់កូនក្រុមក្មេងៗចូលលេងកាន់តែច្រើនក្នុងការប្រកួត Metfone Cambodian League ដែលនៅសល់ គឺជាគម្រោងរបស់ក្លិបបាល់ទាត់នគរបាលជាតិ បំណងសម្រួចសមត្ថភាពប្រសើរថែមទៀតត្រៀមរដូវកាលថ្មី២០២០ ខាងមុខ។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកចាត់ការ ប្រាក់ សុវណ្ណារ៉ា។

មិនតែប៉ុណ្ណោះ គ្រូបង្វឹកកម្រិត Pro License អះអាងថា ចង់ឃើញយុវជនរបស់ខ្លួនបង្ហាញសមត្ថភាពដើម្បីក្រសោបឱកាសជាប់ជម្រើសជាតិយុវជន ដូចកីឡាករ ទូច ណៃឃីម និង មិត្ត សាម៉ើយ ដែលធ្វើបានក្នុងក្រុមអាយុក្រោម១៨ឆ្នាំនាពេលកន្លងមក។ 

លោក ប្រាក់ សុវណ្ណារ៉ា រៀបរាប់ ៖”យើងបានសាកល្បងឲ្យកីឡាករក្មេងៗរបស់យើងលេងឲ្យបានច្រើន ដើម្បីមានឱកាសជាប់ជម្រើសជាតិកម្រិតយុវជន ដូចកីឡាករពីររូបដែលលេងពាន AFF U18 កន្លងទៅ ហើយក៏ត្រៀម AFC ទៀត អ៊ីចឹងហើយបានជាយើងផ្ដល់ឱកាសដល់យុវជនកាន់តែច្រើន”។

ទោះបានប្រើប្រាស់យុវជនច្រើនជាងមុខ លោក ប្រាក់ សុវណ្ណារ៉ា នៅតែជំរុញឲ្យពួកគេផ្ដោតលើជ័យជម្នះសម្រាប់ការប្រកួតនៅសល់ដើម្បីអាចបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ខ្ពស់ជាងបច្ចុប្បន្ន។

គួរដឹងដែរថា ក្លិបបាល់ទាត់នគបាលជាតិស្ថិតនៅលេខរៀងទី១១មាន២៧ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៣នៃក្របខណ្ឌ Metfone Cambodian League៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania