Santos ៖ “មុនមកកម្ពុជា ខ្ញុំដឹងថា គិរីវង់ជាក្រុមត្រឹមគេចពីតំបន់គ្រោះថ្នាក់ តែឥឡូវឡើងជើងជាងមុន”
17 Oct 2019 12:49 6521

កីឡាករជនជាតិប្រេស៊ីលសារភាពថា បានសម្រេចចិត្តចូលរួមជាមួយគិរីវង់ ព្រោះមានទំនុកចិត្តលើគ្រូបង្គោល Ekapob Potisai ហើយគេក៏សប្បាយចិត្តដែលបានរួមចំណែកលើកស្ទួយក្លិបនេះឲ្យទទួលបានការចាប់អារម្មណ៍កាន់តែច្រើនជាងមុន។

Santos រៀបរាប់ ៖” សម្រាប់កីឡាករក្នុងស្រុក តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំឃើញពួកគេកើនសមត្ថភាពខ្លាំងទាំងតាក់តិច និងបច្ចេកទេស។ ខ្ញុំជឿជាក់ថា ពួកគេនឹងលូតលាស់ថែមទៀត។ ពួកគេឥឡូវដូចជាគ្រួសារខ្ញុំអ៊ីចឹងដែរ។ យើងឈ្នះជាមួយគ្នា យើងចាញ់ជាមួយគ្នា ហើយចំណុចរបស់យើងគឺប្រឹងអស់ពីលទ្ធភាពគ្រប់ការប្រកួត។ ខ្ញុំតែងតែធ្វើអស់ពីសមត្ថភាព១០០ភាគរយទាំងពេលហ្វឹកហាត់ និងប្រកួត។ ខ្ញុំជាកីឡាករបរទេស ដូច្នេះខ្ញុំត្រូវធ្វើជាគម្រូដល់ពួកគេ”។

កីឡាករវ័យ៣២ឆ្នាំបន្ថែមថា មានអារម្មណ៍រីករាយចំពោះការលេងនៅកម្ពុជា ព្រោះចូលចិត្តទាំងវប្បធម៌, ម្ហូបអាហារ, ទីកន្លែង និងប្រជាជន។ គេនឹងព្យាយាមជួយគិរីវង់បញ្ចប់រដូវកាលក្នុងតំណែងដ៏ល្អមួយ។

គួរដឹងដែរថា នៅតំបន់អាស៊ីអាគ្នេយ៍ Marcio Gleydson da Silva Santos ធ្លាប់ប្រកបអាជីពក្នុងប្រទេសមីយ៉ាន់ម៉ា, ថៃ និងឡាវ មុនមកដល់កម្ពុជា។ គេសង្ឃឹមថា នឹងអាចបន្តលេងនៅទឹកដីម្ចាស់អង្គរមួយនេះតទៅមុខទៀតនាពេលអនាគត៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania