អ្នកចាត់ការក្រោន៖ « យើងបានព្យាយាមទាក់ទងបូរីសតាំងពីឆ្នាំមុនម្ល៉េះ »
22 Nov 2019 14:25 1131

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនឲ្យដឹងថាថ្នាក់ដឹកនាំមានអារម្មណ៍សប្បាយចិត្តដែលអាចនាំយកខ្សែការពារ កុក បូរីស មកកាន់កីឡដ្ឋាន Smart RSN សាជាថ្មី ព្រោះគេមានឆន្ទៈ និងការតាំងចិត្តខ្ពស់។

ថ្នាក់ដឹកនាំក្រុមដដែលបង្ហើបថា ក្លិបបានព្យាយាមទាក់ទងកីឡាករកូនខ្មែរបារាំងខាងលើតាំងពីរដូវកាលមុនម្ល៉េះ តែមិនទាន់អាចត្រលប់បានដោយសារមានការរវល់ផ្ទាល់ខ្លួន។

លោក កែវ សុខង៉ន រៀបរាប់ :"គាត់មានបទពិសោធ និងទំនុកចិត្តខ្ពស់ ហើយការជឿជាក់របស់គាត់ជាមួយក្លិបក៏មានខ្លាំងមែនទែន។ តាមពិតទៅយើងបានព្យាយាមទាក់ទងគាត់តាំងពីរដូវកាលមុន តែគាត់មិនអាចមកបានដោយសាររវល់"។

គួររំឭកថា កុក បូរីស ធ្លាប់ចំណាយពេលពី ២០១៣ ដល់ ២០១៧ នៅក្រុមជើងឯក លីគកំពូល៦សម័យ។
ជាមួយគ្នានេះ លោក កែវ សុខង៉ន បញ្ជាក់ថា ភ្នំពេញក្រោនក៏កំពុងសម្លឹងមើលកីឡាករល្អៗដើម្បីពង្រឹងក្លិបនៅរដូវកាលក្រោយដែរ៕

អត្ថបទៈ CNCC 
ប្រភពរូប៖ Phnom Penh Crown FC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania