លោក ស៊ុំ វណ្ណា បង្ហើបឧបសគ្គមួយចំនួនពេលដឹកនាំក្លិបធំលើកដំបូង
04 Dec 2019 11:55 1332

កង្វះបទពិសោធលើការរៀបចំនៅក្លិបធំ គឺជាឧបសគ្គសម្រាប់លោក ស៊ុ វណ្ណា ដែលបានជួបប្រទះនៅភ្នំពេញក្រោន រដូវកាល២០១៩ ក្នុងនាមជាគ្រូបង្គោលបណ្ដោះអាសន្ន ព្រោះធ្លាប់តែដឹកនាំក្លិបកម្រិតក្រោមជាងនេះនាពេលកន្លងមក។

ក្រុមមានមូលដ្ឋាននៅ Smart RSN បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៦ក្នុងក្របខណ្ឌ Metfone Cambodian League និងទទួលបានលេខ៣ស្ទួនពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកទទួលស្គាល់ជួបការលំបាកច្រើនក្នុងនាមជាគ្រូបង្គោលបណ្ដោះអាសន្ន។

លោក ស៊ុ វណ្ណា ពន្យល់ ៖”ខ្ញុំធ្លាប់តែធ្វើការជាមួយក្លិបតូចៗ តែឥឡូវមកដល់ក្លិបធំដែលជាក្លិបអាជីព អ៊ីចឹងយើងខ្វះបទពិសោធនៃការគ្រប់គ្រង ទាំងលើការហ្វឹកហាត់ និងប្រកួត ធ្វើឲ្យយើងមានចន្លោះប្រហោង”។

គួរដឹងដែរថា លោក ស៊ុ វណ្ណា ធ្លាប់ធ្វើជាគ្រូជំនួយនៅក្លិបបៀលប្រាយយូណាយធីត, គ្រូបង្គោលស៊ីម៉ាក់យូណាយធីត និងវេស្ទើនភ្នំពេញ មុនចូលរួមជាមួយភ្នំពេញក្រោននៅចុងឆ្នាំ២០១៩ក្នុងនាមជាជំនួយការគ្រូធំ Leonardo Vitorino។ 

ក្រោយបុរសជនជាតិប្រេស៊ីលចាកចេញនៅអំឡុងខែឧសភា លោក ស៊ុ សុវណ្ណា ត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំភ្នំពេញក្រោនឲ្យកាន់ការងារជាគ្រូបង្គោលបណ្ដោះអាសន្ន៕

អត្ថបទ: CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania