ក្លិបនៅលីគកំពូលម៉ាឡេស៊ី Kedah FA មកប្រកួតមិត្តភាពនៅកម្ពុជាមួយសប្ដាហ៍
02 Jan 2020 14:10 1447

ក្លិបបាល់ទាត់ Kedah FA នឹងចំណាយពេលមួយសប្ដាហ៍នៅកម្ពុជាដើម្បីហ្វឹកហាត់ និងប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបនៅក្របខណ្ឌ Metfone Cambodian League ត្រៀមរដូវកាលថ្មីនៃក្របខណ្ឌកំពូលម៉ាឡេស៊ី Malaysian Super League 2020។

ក្រុមជើងឯក Malaysia FA Cup នឹងមានការប្រកួតចំនួន៥លើក ដោយជួបជាមួយវិសាខានៅថ្ងៃអង្គារ ទី០៧ ខែមករា, ណាហ្គាវើលដ៍ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា និងបឹងកេតថ្ងៃសុក្រ ទី១០ មករា ដែលជំនួបទាំង៣នេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ។ 

ចំណែកពីរប្រកួតទៀតត្រូវធ្វើឡើងនៅកីឡដ្ឋាន Smart RSN ដោយប៉ះអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ទី១២ មករា និងម្ចាស់ផ្ទះភ្នំពេញក្រោន នៅថ្ងៃអង្គារ ទី១៤ មករា។ 

ការប្រកួតទាំងអស់ដំណើរការនៅវេលាម៉ោង៦ល្ងាច។
គួរបញ្ជាក់ថា ក្រៅពីក្រសោបបានតំណែងជើងឯក FA Cup ក្លិប Kedah បានបញ្ចប់នៅលំដាប់ទី៤ក្របខណ្ឌ Malaysian Super League និងមានកៅអីជម្រុះជុំទីពីរពានរង្វាន់ AFC Champions League ផងដែរ៕

អត្ថបទៈ CNCC 
Credit: FA Kedah

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania