គ្រូថាយហ្គឺរគិតថា ភ្នំពេញក្រោននឹងឈ្នះពាន Smart RSN Cup
14 Jan 2020 17:42 799

លោក Oriol Mohedano គ្រូបង្គោលក្លិបអង្គរថាយហ្គឺរបានបង្ហាញជំនឿចិត្តថា ម្ចាស់ផ្ទះភ្នំពេញក្រោននឹងអាចឈ្នះក្លិប Kedah FA នៅវគ្គផ្ដាច់ព្រ័ត្រ និងក្រសោបបានពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 នាថ្ងៃអង្គារ ទី១៤ ខែមករា នេះ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញអះអាងថា យល់ឃើញបែបនេះនេះមិនមែនដោយសារតែស្គាល់គ្នាទេទៅវិញទៅមកទេ តែជឿជាក់លើសមត្ថភាព និងចង់លើកទឹកចិត្តក្នុងនាមនៅប្រទេសកម្ពុជាដូចគ្នា។ ដូច្នេះលោកក៏សូមពរដល់ភ្នំពេញក្រោនទទួលបានជោគជ័យដែរ។ 

លោក Oriol ពន្យល់ ៖” ៖"ខ្ញុំគិតថា ភ្នំពេញក្រោនអាចនឹងឈ្នះពាន។ ខ្ញុំជឿជាក់នេះដោយសារតែកម្លាំងចិត្តរបស់ពួកគេ មិនមែនមានន័យថា ក្រោនជាមិត្តភក្ដិរបស់ខ្ញុំទេ តែព្រោះពួកគេជាក្រុមកម្ពុជា ខ្ញុំជូនពរពួកគេទទួលបានជោគជ័យ។ ភ្នំពេញក្រោនក៏មានកីឡាករគ្រប់ជើងដែរ។ ពួកគេអាចនឹងលេងពិតប្រាកដអស់ពីសមត្ថភាព ឬនៅតែដាក់កីឡាករសាកកម្លាំងឬយ៉ាងណា ខ្ញុំមិនដឹងទេ តែខ្ញុំគិតថា បាល់ទាត់យើងក៏រីកចម្រើនដែរ ដូចថ្ងៃនេះ យើងចាញ់១-០ មែន តែ មិនមែនជាការប្រកួតងាយស្រួលដែរ អ៊ីចឹងនៅប្រកួតចុងក្រោយ ក្រុមកម្ពុជាឈ្នះក៏ថាបាន"។

ឆ្លងកាត់មួយប្រកួតដូចគ្នា ទាំងភ្នំពេញក្រោន និង Kedah FA សុទ្ធតែមាន៣ពិន្ទុតាមរយៈជ័យជម្នះលើអង្គរថាយហ្គឺរដូចៗគ្នា។ ជាក់ស្ដែង ក្រោនឈ្នះ២ទល់នឹង១ និង Kedah ឈ្នះ០ទល់នឹង១។

ការប្រកួតផ្ដាច់ព្រ័ត្រនឹងចាប់ផ្ដើមពីម៉ោង៦ល្ងាច នាកីឡដ្ឋាន Smart RSN៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Phnom Penh Crown FC | FA Kedah

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania