ថ្នាក់ដឹកនាំអង្គរថាយហ្គឺរប្រាប់មូលហេតុចាប់ដៃគូជាមួយ NT សាជាថ្មី
23 Jan 2020 21:27 2049

បន្ទាប់ពីខកខានសហការគ្នាមួយឆ្នាំមក ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានវិលទៅចាប់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានកីឡា NT សាជាថ្មីនៅរដូវកាល២០២០។ 

លោក Yusuke Shinoda អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបពន្យល់ពីការសម្រេចចិត្តជ្រើសរើសផលិតផលក្នុងស្រុកវិញនេះដោយសារតែមើលឃើញគុណភាពកើនឡើងជាងមុន និងចង់លើកស្ទួយស្នាដៃខ្មែរ ហើយមិនតែប៉ុណ្ណោះភាគីទាំងពីរក៏មានគោលដៅបំណែកកំណត់ត្រាលក់ឲ្យដាច់បាន៦០០០អាវផងដែរ។ 

ថ្នាក់ដឹកនាំជនជាតិជប៉ុនពន្យល់ ៖”ឆ្នាំមុនយើងលក់អាវបានខ្ទង់៣០០០អាវ ហើយវិសាខាលក់បានប្រហែល៣៥០០អាវ។ សម្រាប់យើងនៅរដូវកាលថ្មីយើងដាក់គោលដៅលេខមួយ ហើយយើងបានពិភាក្សាជាមួយ NT ពីគោលបំណងនេះដែរដែលពួកគេក៏មានបំណងដូចយើងដែរដោយចង់លក់កាន់តែច្រើនតាមដែលអាចធ្វើបាន។ 

ម្យ៉ាងទៀតយើងក៏ចង់ចាប់ដៃគូដែលមានការរីកចម្រើនដែរ ហើយយើងអាចរួមចំណែកបាន អ៊ីចឹងបានជាយើងចាប់ដៃគូជាមួយ NT”។

គួរដឹងដែរថា អង្គរថាយហ្គឹរធ្លាប់ចាប់ដៃគូជាមួយក្រុមហ៊ុន NT មួយលើកដែរពីចន្លោះឆ្នាំ២០១៥ដល់២០១៨។ លោក Yusuke Shinoda បញ្ជាក់ថា សម្រាប់សុពលនៃកិច្ចសន្យាពេលសហការគ្នាជាលើកទីពីរនេះ គឺមានរយៈពេលមួយឆ្នាំ៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ Angkor Tiger Football Club 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania