ហូយ ផល្លីន ៖”លេងនៅក្រៅផ្ទះ យើងត្រៀមខ្លួនខ្លាំងជាងក្នុងដីទៀត”

29 Jan 2020 12:09

1121

Share :


កីឡាករក្លិបព្រះខ័នរាជស្វាយរៀងទាំងអស់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងរយៈពេលមួយសប្ដាហ៍នេះត្រៀមសម្រាប់ការប្រកួតជើងទីពីរ វគ្គ Play-Off ពានរង្វាន់ AFC Cup 2020 តទល់ម្ចាស់ផ្ទះ Master 7 នៅថ្ងៃពុធ ទី២៩ ខែមករា។ នេះបើតាមការលើកពីខ្សែបម្រើ ហូយ ផល្លីន។

សមាជិកស្នូលខាងលើសង្កត់ធ្ងន់ថា ការត្រៀមខ្លួនសម្រាប់ជំនួបក្រៅដី គឺពិតជាមាំទាំជាងកាលលេងក្នុងផ្ទះនៅសប្ដាហ៍មុនទៀត ព្រោះការប្រកួតទាំងពីរខុសគ្នាពាក់ព័ន្ធនឹងស្ថានភាពទីលាន និងសន្ទុះអ្នកគាំទ្រ។ ដូច្នេះគេ និងមិត្តរួមក្រុមត្រៀមខ្លួនរួចស្រេចហើយសម្រាប់ជំនួបជើងទីពីរ។

ផល្លីន ពន្យល់ ៖” រយៈពេលមួយសប្ដាហ៍មុនយើងចេញទៅប្រកួតនៅក្រៅដីនេះ យើងត្រៀមខ្លួនរួចជាស្រេចហើយ និយាយទៅការប្រកួតក្រៅដី យើងត្រៀមខ្លួនបានល្អជាងការប្រកួតក្នុងដីទៀត ពីព្រោះការប្រកួតក្នុងដី និងក្រៅដីខុសគ្នា។ ក្នុងដីយើងបានដឹងពីស្ថានភាពទីលាន និងមានអ្នកគាំទ្រច្រើនលើកទឹកច្រើន។ ដល់ពេលលេងក្រៅដី គឺយើងមិនបានដឹងច្បាស់ពីស្ថានភាពទីលានរបស់ពួកគេ ហើយគេក៏មានអ្នកគាំទ្រច្រើនដូចគ្នា”។

គួរដឹងដែរថា កាលជើងទីមួយនៅពហុកីឡដ្ឋានជាតិ ថ្ងៃពុធ ទី២២ មករា ព្រះខ័នរាជស្វាយរៀងឈ្នះ៤ទល់នឹង១ ដោយគ្រាប់បាល់ចេញពីជើង Privat Mbarga ពីរគ្រាប់ និងហ៊ួយ ផល្លីន ពីរគ្រាប់។ ចំណែកមួយគ្រាប់របស់ Master 7 ធ្វើបានដោយអតីតខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ   Souleymane Coulibaly៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania