ព្រះខ័នរាជស្វាយរៀងឆ្លងចូលវគ្គចែកពូល AFC Cup 2020

29 Jan 2020 21:12

1973

Share :


ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានឆ្លងដល់វគ្គចែកពូលពានរង្វាន់ AFC Cup 2020 ដោយជោគជ័យហើយ ក្រោយឈ្នះ Master 7 របស់ឡាវ សរុបទាំងពីរជើង ៧ទល់នឹង១ ក្នុងវគ្គ Play-Off។

នៅជើងទីមួយនាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលថ្ងៃពុធ ទី២២ ខែមករា ក្រុមជើងឯក Metfone Cambodian League បានយកឈ្នះជើងឯករង Lao League ៤ទល់នឹង១ មុនបន្តឈ្នះ០ទល់នឹង៣ថែមទៀតនៅពហុកីឡដ្ឋានជាតិឡាវ នារដ្ឋធានីវៀងចន្ទន៍ ថ្ងៃពុធ ទី២៩ ខែមករា។

ក្នុងចំណោម៣គ្រាប់នៅជើងទីពីរនេះ រកបានដោយខ្សែបម្រើ សំអឿន ពិដោ នៅនាទី២២ និង Privat Mbarga នៅនាទី៤៥នៃវគ្គទីមួយ។ លុះចូលដល់វគ្គទីពីរ ខ្សែបម្រើ ហូយ ផល្លីន ជាអ្នកបន្ថែមគ្រាប់ទី៣ នៅនាទី៧២។

ដូច្នេះព្រះខ័នរាជស្វាយរៀងត្រូវចូលទៅកាន់ពូល G ដែលមាន មាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United។

សម្រាប់គូប្រកួតដំបូងរបស់ក្រុមលោក Conor Nestor ក្នុងវគ្គចែកពូល គឺប៉ះម្ចាស់ផ្ទះហ្វីលីពីន Ceres Negros នៅថ្ងៃទី១១ ខែកុម្ភៈ៕

អត្ថបទ៖ CNCC 
ប្រភពរូបៈ Preah Khan Reach Svay Rieng FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania