ក្រោយតកុងត្រាថ្មីនៅគិរីវង់ ដាវ នីម ប្ដេជ្ញាចិត្តកាន់តែខ្លាំងជាងមុន

30 Jan 2020 10:22

1401

Share :


ខ្សែប្រយុទ្ធ ដាវ នីម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលបានបន្តកិច្ចសន្យាជាមួយគិរីវង់សុខសែនជ័យនៅរដូវកាលខាងមុខទៀត និងប្ដេជ្ញាជួយក្រុមមានមូលដ្ឋាននៅខេត្តតាកែវទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរជាងឆ្នាំ២០១៩។

កីឡាករលេចធ្លោប្រចាំក្រុមបញ្ជាក់ថា ទទួលបានបទពិសោធច្រើនទាំងបច្ចេកទេស និងឥរិយាបថលើទីលាន។ ដូច្នេះ គេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន និងព្យាយាមកែលម្អចំណុចខ្វះខាតទាំងឡាយទៀតផង។

ខ្សែប្រយុទ្ធល្បឿនរូបនេះពន្យល់លម្អិត ៖”យើងខំប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីឲ្យមានលទ្ធផលល្អនៅឆ្នាំ២០២០ទៅតាមគោលដៅក្លិបគិរីវង់ដែលបានដាក់ចេញ។ ឆ្នាំ២០១៩ យើងទទួលបានបទពិសោធច្រើននៅក្នុ្ងងទីលាន ទាំងការលេង ការចលនា អីច្រើន។ ចំពោះអត្តចរិតក៏បានកែប្រែផងដែរ ព្រោះយើងទើបលេងលេចធ្លោទើបតែមួយឆ្នាំហ្នឹង អ៊ីចឹងខំប្រឹងប្រែងថែមទៀត ឲ្យរឹងមាំជាងហ្នឹងទៀត”។ 

ដាវ នីម ស្ថិតក្នុងចំណោមកីឡាករជាតិច្រើននាក់ដែលគិរីវង់សុខសែនជ័យបានបន្តកិច្ចសន្យា។ 

នៅឆ្នាំ២០១៩ដែលគិរីវង់សុខសែនជ័យទទួលបានចំណាត់ថ្នាក់លេខ៩ Metfone Cambodian League ដាវ នីម រកបានយ៉ាងច្រើនគ្រាប់ និងជាប់ជាកីឡាករល្អប្រចាំខែសីហា រហូតមានឈ្មោះក្នុងក្រុមធំជម្រើសជាតិកម្ពុជានៅវគ្គជម្រុះ FIFA World Cup 2022 ផងដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania