អ្នកចាត់ការថាយហ្គឺរ ៖”យើងត្រូវការកម្លាំងចិត្តយ៉ាងច្រើនពីអ្នកគាំទ្រដើម្បី៣ពិន្ទុ”
15 Feb 2020 21:01 587

“ក្ដីរំពឹងរបស់យើង គឺកម្លាំងចិត្តពីអ្នកគាំទ្រដ៏ច្រើនកុះករដើម្បីប្រជែងយក៣ពិន្ទុ”។ នេះជាការលើកឡើងរបស់លោក Yusuke Shinoda អ្នកចាត់ការទូទៅក្លិបអង្គរថាយហ្គឺរដែលបានថ្លែងមុនជំនួបបើកឆាក Metfone Cambodian League 2020 នៅថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ទទួលភ្ញៀវបឹងកេត។

ថ្នាក់ដឹកនាំរូបនេះបញ្ជាក់ថា ពុំមានកម្មវិធីពិសេសបន្ថែមច្រើនទេក្នុងការប្រកួតដ៏ធំនេះ តែបានត្រៀមខ្លួនយ៉ាងល្អហើយជំនួបផ្លូវការលើកដំបូងនៅកីឡដ្ឋានថ្មី គឺពិតជារឿងដ៏អស្ចារ្យសម្រាប់ក្លិប។ ដូច្នេះលោកសង្ឃឹមថា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករ។ 

លោក Yusuke Shinoda បង្ហាញចំណាប់អារម្មណ៍បែបនេះ ៖”ការរៀបចំរបស់យើងនៅក្នុងដីគឺពិតជាល្អខ្លាំងជាមួយនឹងអ្នកគាំទ្រដ៏ផុសផុលរបស់យើង។ សម្រាប់កម្មវិធីពិសេសៗបន្ថែមអ្វីផ្សេងមិនសូវមានច្រើនប៉ុន្មានទេ តែការប្រកួតផ្លូវការលើកដំបូងនៅកីឡដ្ឋានថ្មី គឺជារឿងដ៏អស្ចារ្យហើយសម្រាប់យើង។ យើងសង្ឃឹមថា នឹងមានអ្នកគាំទ្រយ៉ាងច្រើន និងផ្ដល់កម្លាំងចិត្តដល់កីឡាករដើម្បីទទួលបាន៣ពិន្ទុ”។

គួរដឹងដែរថា អង្គរថាយហ្គឺរបានផ្លាស់ទៅកាន់កីឡដ្ឋាន SRU នៅឆ្នាំ២០២០នេះ ក្រោយចំណាយពេល៣រដូវកាលនៅស្វាយធំខេត្តសៀមរាបដូចគ្នា។ ដោយឡែក កាលឆ្នាំ២០១៨ ជំនួបជាមួយបឹងកេតក្រសោបបានអ្នកគាំទ្រដោយផ្ទាល់៤២៥៧នាក់ ហើយឆ្នាំ២០១៩ ទទួលបាន៣០៩០នាក់៕ 

អត្ថបទ៖ CNCC 
ប្រភពរូប: Angkor Tiger Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania