សុក វាសនា ៖ “បទពិសោធក្នុងក្រុមធ្វើឲ្យយើងមិនចាញ់កលល្បិចគូប្រកួត”
20 Feb 2020 00:28 302

សាមគ្គីភាពក្នុងក្រុម បូករួមទាំងបទពិសោធពីកីឡាករចាស់ៗត្រូវបានលោក សុក វាសនា គ្រូបង្គោលក្លិបអាស៊ីអឺរ៉ុបយូណាយធីត ចាត់ទុកជាមូលហេតុឈានទៅដណ្ដើមបាន៣ពិន្ទុតាមរយៈជ័យជម្នះ១ទល់នឹង០លើគិរីវង់សុខសែនជ័យ សប្ដាហ៍ទីមួយ Metfone Cambodian League 2020 កាលថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។

គ្រូបង្វឹកក្រុមតំណាងសាកលវិទ្យាល័យខាងលើពន្យល់ថា កីឡាករជម្រើស១១នាក់ដំបូងរបស់លោក មានតែម្នាក់ប៉ុណ្ណោះជាយុវជន ដោយក្រៅពីនោះសុទ្ធតែជាជើងចាស់ ដូច្នេះពួកគេមានទំនុកចិត្ត និងមិនងាយចាញ់ល្បិចគូប្រកួត ឬឲ្យបាត់បាល់ងាយៗឡើយ។

លោក សុក វាសនា លម្អិត ៖“បើយើងមើលជម្រើស១១នាក់នាក់រួមអ្នកប្តូរចូលគឺមានថ្មីតែម្នាក់ទេគឺឡាក់ សុភ័ក្ត្រា ។ ក្នុងនោះដែរកីឡាករទាំងអស់បានខំប្រឹងប្រែងអស់ពីលទ្ធភាពទើបយើងទទួលជោគជ័យ និងសាមគ្គីជាក្រុម។ ការចិត្តគ្នា រួមទាំងភាពអត់ធ្មត់មិនចាញ់កល់ល្បិច ពេលគេបង្កកំហុសដោយគ្មានបាល់ដើម្បីឲ្យយើងបែកអារម្មណ៍ក្នុងការលេង។ បទពិសោធពួកគាត់ច្រើនធ្វើឲ្យមានទំនុកចិត្តក្នុងការលេង”។

ដោយឡែក លោក សុក វាសនា មើលឃើញថា គីរីវង់រៀបចំបានល្អជាងអាស៊ីអាស៊ីអឺរ៉ុបយូណាយធីត និងលេងប្រកបដោយទំនុកចិត្ត តែអ្វីសំខាន់នោះ គឺខ្វះសំណាងក្នុងការបញ្ចប់ទី។ ជាក់ស្ដែង ការទាត់១១ម៉ែត្ររបស់ខ្សែប្រយុទ្ធប្រេស៊ីល Magson មិនអាចផុតពីដៃអ្នកចាំទី ពេជ្រ រ៉ូវិនយោធិន។

គួរដឹងដែរថា គ្រាប់ជ័យជម្នះរបស់អាស៊ីអឺរ៉ុបយូណាយធីតកើតឡើងនៅនាទី៨៣ ដោយថ្វីជើងខ្សែបម្រើប្រយុទ្ធជើងចាស់ ឈឹម សំបូរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania