បុគ្គលិកបឹងកេតបញ្ជាក់ពីដំណើរការលក់ BK Official Store
21 Feb 2020 22:16 2771

ហាងលក់សម្ភារៈកីឡារបស់ក្លិបបាល់ទាត់បឹងកេត ឬ BK Official Store បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ នាកីឡដ្ឋាន Cambodia Airways ដែលមានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កញ្ញា អង្គរិទ្ធិ វង្សភ័ក្ត្រ បុគ្គលិកប្រចាំ BK Official Store ឲ្យដឹងថា ហាងថ្មីទើបដំណើរការនេះលក់គ្រប់សម្ភារៈដែលក្លិបបឹងកេតមាន ដូចជាអាវ, អាវក្រៅ, អាវហាត់ ដបទឹក, ទឹកសុទ្ធ, កាតាបជាដើម  ដោយបើកពីម៉ោង៩ព្រឹកដល់ម៉ោង៥ល្ងាច។

កញ្ញា វង្សភ័ក្ត្រ លម្អិតបែបនេះ ៖”យើងចាប់ផ្ដើមបើកពីថ្ងៃព្រហស្បតិ៍ នេះតទៅ ដោយម៉ោងធ្វើការចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។ សម្រាប់អាវក្រហម ស ខៀវ និងលឿង ដៃខ្លីតម្លៃ១៩ដុល្លារ ហើយដៃវែង ស និងខៀវ តម្លៃ២១ដុល្លារ តែសម្រាប់ក្រហម និងលឿង មិនមានដៃវែងទេ។ ដោយឡែក Special Edition តម្លៃ២៥ដុល្លារដៃខ្លី និងដៃវែង២៧ដុល្លារ”។

ពាក់ព័ន្ធនឹងសាខាវិញ បុគ្គលិកផ្នែកលក់ដដែល បញ្ជាក់ថា មិនទាន់មាននៅឡើយទេ ប៉ុន្តែក្លិបក៏គ្រោងរៀបចំឆាប់ៗនាពេលខាងមុខ។

ជាចុងក្រោយ កញ្ញា អង្គរិទ្ធិ វង្សភ័ក្ត្រ បានសំណូមពរឲ្យប្រិយមិត្តគាំទ្រឲ្យបានច្រើនទាំងហាង ជាពិសេសការប្រកួតរបស់បឹងកេតដើម្បីជាចំណែកលើកទឹកចិត្តដល់កីឡាករ និងសកម្មភាពកីឡាជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania