សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)៖ ប្រាក់រង្វាន់ពានសម្ដេចតេជោ ហ៊ុន សែន និង មិត្តហ្វូនខេមបូឌានលីគ!
28 Feb 2020 18:15 6382

ជ័យលាភីសម្រាប់ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នេះតទៅ នឹងទទួលបានប្រាក់រង្វាន់ដូចខាងក្រោម៖

I- សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ខេត្ត៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៧លាន៥សែនរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥លានរៀល)

៤/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (១លាន៥សែនរៀល)

៥/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (១លាន៥សែនរៀល)

៦/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (១លាន៥សែនរៀល)

II- សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ជាតិ៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១០០លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៣០លានរៀល)

៤/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៥លានរៀល)

៥/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)

៦/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)

៧/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)

៨/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)

៩/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

III- សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥០លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥០លានរៀល)

៤/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៤ (៤០លានរៀល)

៥/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៨លានរៀល)

៦/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)

៧/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)

៨/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)

៩/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)

១០/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា ដោយមាន១៧ក្រុមចូលរួម បែងចែកជា៥ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែក យុវជនសាលាបាល់ទាត់ជាតិបាទីមិនចូលរួមឡើយ។ ក្រុមល្អបំផុតពីលេខ០១ដល់លេខ០៤ត្រូវចូលរួមជាមួយក្លិបចំនួន១២ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League ប្រកួតពីវគ្គ១៦ក្រុមចុងក្រោយពីថ្ងៃទី១៧ខែមិថុនា រហូតដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ នៅថ្ងៃទី០៤ ខែតុលា។ ក្រុមបាទីមិនចូលរួមទេ។

ចំពោះក្របខណ្ឌ Metfone Cambodian League វិញមានចំនួន១៣ក្លិបចូលរួមដែលមាន ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ។ កាលបរិច្ឆេទគឺចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania