កីឡាករភ្នំពេញក្រោនពីររូបកំពុងគ្រងតារាង TOP SCORERS ពីរកម្មវិធីផ្សេងគ្នា

16 Jul 2019 14:33

693

Share :


Dzarma Bata និង វ៉ា ខ្វិនទីន របស់ភ្នំពេញក្រោនសុទ្ធសឹងតែកំពុងឈរលើកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ 
 
 
ជាក់ស្ដែង ការសម្រេចទី៦គ្រាប់ម្នាក់ឯងរបស់ Bata ក្នុងចំណោមជ័យជម្នះ១២ទល់នឹង១ របស់ភ្នំពេញក្រោនលើយុវជនសាលាបាល់ទាត់ជាតិបាទី ធ្វើឲ្យគេកាន់កំពូលតារាងបណ្ដោះអាសន្ន ដោយមានសរុប២០គ្រាប់គិតត្រឹមសប្ដាហ៍ទី១៥។ 
 
 
ចំណែកកីឡាករខ្មែរបារាំង វ៉ា ខ្វិនទីន មាន១១គ្រាប់ក្នុងដៃ និងគ្រប់គ្រងតារាងអ្នកទាត់ចូលច្រើនជាងគេបណ្ដោះអាសន្ននៅពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ ជើងទីមួយ ខ្សែបម្រើប្រយុទ្ធរូបនេះ រកបាន៥គ្រាប់ពេលភ្នំពេញក្រោន ឈ្នះ១០ទល់នឹង០ មុនបាន៦គ្រាប់បន្ថែមទៀតពេលឈ្នះ០ទល់នឹង១៤នៅជើងទីពីរ។
 
 
ឆ្លងកាត់ការប្រកួត១៥លើកនៅក្របខណ្ឌ Metfone Cambodian League 2019 ភ្នំពេញក្រោនមាន២៨ពិន្ទុស្ថិតនៅលេខ៦ ពីក្រោមក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងចំនួន១១ពិន្ទុ៕
 
អត្ថបទ៖ CNCC
 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania