គ្រូទ័ព ថា បានលេងក្បួនការពារច្រើនក្នុងជំនួបឈ្នះវិសាខា
16 Mar 2020 13:23 821

ការផ្ដោតលើប្រព័ន្ធការពារវាយបក គឺយុទ្ធសាស្ត្រដែលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទប្រើប្រាស់ពេលឈ្នះវិសាខា ០ទល់នឹង១ ជំនួប Metfone Cambodian League សប្ដាហ៍ទី៥ នៅថ្ងៃអាទិត្យ ទី១៥ មីនា។ នេះបើតាមការបង្ហើបឲ្យដឹងពីគ្រូបង្គោល ទេព ឡុងរចនា។

គ្រូបង្វឹក Tiffy Army ទទួលស្គាល់ក្រុមម្ចាស់ផ្ទះខាងលើមានសមត្ថភាពល្អជាងដែលអាចមានឱកាសសំរុកខ្លាំង ដូច្នេះលោកបានព្យាយាមរៀបចំយុទ្ធសាស្ត្រដោយផ្ដោតលើការការពារខ្លាំង និងវាយបកទៅមុខទីគូប្រជែងវិញនៅពេលមានលទ្ធភាព។

លោក ទេព ឡុងរចនា លម្អិត “៖យើងដឹងថា វិសាខា គឺជាក្រុមដ៏ខ្លាំងមួយ អ៊ីចឹងពួកគេប្រាកដជាមានឱកាសវាយប្រយុទ្ធច្រើនមកលើយើង ដូច្នេះយើងបានរៀបចំយ៉ាងណាការពារឲ្យខ្លាំងដែរកុំឲ្យពួកគេរកគ្រាប់បាល់បាន ហើយយើងព្យាយាមវាយបកវិញនៅពេលមានឱកាស”។ 

ក្នុងការប្រកួតដ៏តានតឹងនេះ វិសាខាមានឱកាសច្រើននៅមុខទីរបស់ក្រុមខេមរភូមិន្ទ ជាពិសេសនៅវគ្គទីពីរ ប៉ុន្តែទាំងខ្សែបម្រើ Mustafa Zazai និងគ្រូបង្គោល Colum Curtis សុទ្ធតែទទួលស្គាល់ពីកង្វះសំណាង ទើបមិនអាចបំប៉ោងសំណាញ់ទីបាន។

គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះតែមួយគត់របស់អតីតក្លិបឈ្មោះការពារជាតិកើតឡើងតាមរយៈការតែតបញ្ចូលទីដោយណារ៉ុង កក្កដា ដោនៅនាទី៥៩ និងផ្ដល់បរាជ័យលើកទីពីរនៅរដូវកាល២០២០ដល់វិសាខា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania