ទោះមិនទាន់របូត១គ្រាប់ តែគ្រូភ្នំពេញក្រោន ថាខ្សែការពារមិនទាន់ល្អ១០០%
16 Mar 2020 14:23 760

ឆ្លងកាត់៥ប្រកួតកន្លងមក ភ្នំពេញក្រោន មិនទាន់របូត១គ្រាប់ឡើយ ប៉ុន្តែលោក ស៊ុ វណ្ណា ដែលជាគ្រូបង្គោល បានលើកឡើងថា ខ្សែការពាររបស់លោកធ្វើបានត្រឹម ៨០ ទៅ ៩០% ប៉ុណ្ណោះ មិនទាន់ល្អ១០០% ទេ។ 

លោកគ្រូ ស៊ុ វណ្ណា ឡើងឡើងថា ៖«និយាយទៅចាប់តាំងពីចាប់ផ្ដើមរដូវកាលមក ប្រព័ន្ធការពាររបស់យើងមិនសូវជាល្អប៉ុន្មានទេ។ បានត្រឹម ៨០% ទៅ ៩០% អ៊ីចឹងយើងត្រូវកែកុនកីឡាករយើងមួយចំនួន ដើម្បីឱ្យគាត់បានយល់ ទាក់ទងប្រព័ន្ធការពាររបស់យើង»។ 

ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ ២០២០ កាលពីម្សិលមិញនេះ ក្រុមភ្ញៀវអង្គរថាយហ្គ័រ បានអាចបំប៉ោងសំណាញទីរបស់ភ្នំពេញក្រោនបានទេ ដ្បិតខ្សែរបស់របស់ពួកគេ ត្រូវរំខានដោយខ្សែការពាររបស់ម្ចាស់ផ្ទះ។ ដោយឡែក ក្រុមភ្នំពេញក្រោន បានវាយសម្រុករហូតរកបាន ១គ្រាប់នៅនាទី ៥៦ ដោយកីឡាករ Paulo Victor។ 

មិនត្រឹមតែប្រព័ន្ធការពារ មិនទាន់ល្អប៉ុណ្ណោះទេ សូម្បីតំបន់បម្រើក៏លោកគ្រូ ស៊ុ វណ្ណា យល់ឃើញថាមិនទាន់ល្អដូចគ្នា គឺនៅមានបញ្ហា ជាហេតុធ្វើឱ្យតំបន់ប្រយុទ្ធមានការលំបាក ក្នុងការរកគ្រាប់បាល់។ 

គួរបញ្ជាក់ថា៥ប្រកួតកន្លងមក ភ្នំពេញក្រោន ឈ្នះ៤ ស្មើ១ មាន១៨ពិន្ទុ ឈរកំពូលតារាងបណ្ដោះអាសន្ន តាមពីក្រោយដោយក្លិបព្រះខ័នរាជស្វាយរៀង មិនទាន់ចាញ់ដូចគ្នាមាន១៨ពិន្ទុ វិសាខាឈ្នះ៣ ចាញ់២មាន៩ពិន្ទុ និងលើអង្គរថាយហ្គ័រ ឈ្នះ២ ស្មើ២ ចាញ់១មាន៨ពិន្ទុ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania