ភួង សុខសាណា “៖ វិសាខានៅតែជាបេក្ខភាពប្រជែងជើងឯក MCL ប្រកបដោយសក្ដានុពល
18 Mar 2020 06:19 753

ទោះចាញ់ពីរលើកទៅហើយក្ដីក្នុងចំណោម៥ប្រកួតនៃការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ ប្រធានក្រុមកងយោពលខេមរភូមិន្ទ ភួង សុខសាណានៅតែចាត់ទុកវិសាខា ជាបេក្ខជនដណ្ដើមជើងឯកប្រកបដោយសក្ដានុពល។

ថ្លែងក្នុងសន្និសីទក្រោយឈ្នះម្ចាស់ផ្ទះវិសាខា០ទល់នឹង១ កាលថ្ងៃអាទិត្យ ទី១៥ មីនា នាកីឡដ្ឋានព្រីនស៍ ភួង សុខសាណា យល់ឃើញថា ប្រសិនបើក្រុមផ្សេងៗទៀតមិនមានការរៀបចំល្អទេ នោះទំនងមិនងាយដណ្ដើមបានពិន្ទុពីក្រុមដឹកនាំដោយគ្រូបង្គោល Colum Curtis នេះបានទេ។

ប្រធានក្រុមទ័ពពន្យល់ “៖ខ្ញុំគិតថា វិសាខានៅតែក្រុមខ្លាំងមួយដែរ ដោយសារតែ ទោះជាពួកគេចាញ់ពីរប្រកួតកន្លងមក ខ្ញុំគិតថា ក្រុមណាដែលលេងពុំមានការរៀបចំល្អជាមួយពួកគាត់ នោះអាចនឹងទទួលបរាជ័យជាមិនខានទេ”។

សុខសាណា សង្កត់ធ្ងន់ថា ការឈ្នះវិសាខានៅសប្ដាហ៍ទី៥ ដោយសារសមាជិកគ្រប់រូបបំពេញតួនាទីបានយ៉ាងល្អ ជាពិសេសធ្វើបានទៅតាមគម្រោងដែលក្រុមការងារគ្រូបង្វឹកដាក់ឲ្យ ហើយនេះក៏ជាចំណុចសប្បាយចិត្តសម្រាប់គេផងដែរ។

បរាជ័យលើកដំបូងរបស់វិសាខាគឺក្រោមថ្វីជើងបឹងកេតនៅសប្ដាហ៍ទីពីរ ហើយការចាញ់កាលថ្ងៃអាទិត្យជាលើកទីពីរ ធ្វើឲ្យពួកគេមាន៩ពិន្ទុដដែលស្ថិតនៅលេខ៣។ ចំណែកទ័ពស្ថិតនៅលេខ៧មាន៨ពិន្ទុ៕

អត្ថបទ៖​ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania