គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ប្រកាសផ្អាកការប្រកួត MCL និងពានសម្ដេចតេជោ ហ៊ុន សែន ២០២០
19 Mar 2020 13:58 948

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាសូមប្រកាសជូនសាធារណជនឲ្យបានដឹងថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០២០ ចាប់ពីសប្ដាហ៍ទី៦តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានលើកពេលមួយរយៈសិន ដោយទទួលបានលិខិតជួនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យោងតាមលិខិតរបស់ CNCC នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ការផ្អាកជាបណ្ដោះអាសន្ននេះធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភពីការរីករាលដាលជំងឺ COVID 19 ដែលកំពុងកើតឡើងស្ទើរពាសពេញពិភពលោក និងនៅប្រទេសកម្ពុជា។ ការផ្អាកមួយរយៈក៏ជាការរួមចំណែកបង្ការ និងទប់ស្កាត់ផងដែរ។

គួរបញ្ជាក់ថា បើតាមកាលវិភាគចាស់ ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League បានបញ្ចប់ចំនួន៥សប្ដាហ៍ហើយ និងកំពុងសម្រាកអំឡុង FIFA’s Day ដែលតាមគម្រោងដើមគឺត្រូវវិលដំណើរការវិញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខណៈពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងរៀបចំវគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្តនៅថ្ងៃអង្គារ ទី០៧ ខែមេសា។  ចំណែកការចាប់គូដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី២៧ ខែមីនា ក៏ត្រូវបានផ្អាកដូចគ្នា។ 

គណៈកម្នការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងជូនដំណឹងពីដំណើរការនានានាពេលខាងមុខ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania