ទេស សម្បត្តិ បង្ហើបមូលហេតុប្រជែងយកបាល់មិនសូវភ្លាត់
22 Mar 2020 17:21 2579

ក្នុងការប្រកួតកន្លងមកមិនថា កម្រិតជម្រើសជាតិ ឬនៅក្លិបឡើយ ខ្សែការពារបឹងកេត ទេស សម្បត្តិ មានភាគរយប្រជែងយកបាល់ពីជើងគូប្រកួតដោយជោគជ័យ និងមិនសូវបានកាតឡើយ។ គេថា ចេះវិធីសាស្ត្រនេះអំឡុងហ្វឹកហាត់នៅក្រុមយុវជនបាទី កាលឆ្នាំ២០១៨។ 

សម្បត្តិពន្យល់ “៖ខ្ញុំចេះពីគ្រូជប៉ុនទី៣នៅបាទីបង។ ពេលហ្នុង គាត់ឲ្យខ្ញុំចេញទៅក្រៅ៤នាក់ជាមួយណាវ៉ា, វិស៊ីនុ និងវ៉ៃហ្វីពេលកំពុងភ្លៀង។ គាត់ឲ្យទៅរៀនស្លៃអ៊ីចឹងទៅ ហើយយើងសប្បាយនឹងមេឃភ្លៀងផង និងចង់ចេះស្លៃផង ហើយយើងមើលតាមវីដេអូបរទេសផង យើងក៏ចាប់ផ្ដើមចេះស្លៃ។ ចាប់ពីនោះមក យើងក៏ច្បាស់រឿងហ្នឹង។ ភាគច្រើនយើងស្លៃត្រូវបាល់ ច្រើនជាងមនុស្ស អ៊ីចឹងអត់សូវបានកាតទេ ជួនកាលមួយរដូវកាលបានកាតលឿងតែមួយ ឬពីរអីទេ”។

គួររំឭកថា កាលឆ្នាំ២០១៨ក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន Musashi Mizushima ទេស សម្បត្តិ និងមិត្តរួមក្រុមឯទៀតបានរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត មុនផ្លាស់ទៅបឹងកេតនៅដំណាច់រដូវកាលដដែល។ 

ដោយសារការប្រឹងប្រែងជារៀងរាល់ថ្ងៃ កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺដែលបានជាប់ក្រុមធំជម្រើសជាតិកម្ពុជាក្រោមការដឹកនាំពីអ្នកចាត់ការ Keisuke Honda ផងនោះក្រសោបបានតំណែង១១នាក់ដំបូងនៅបឹងកេតយ៉ាងទៀងទាត់ដើមរដូវកាល២០២០៕

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania