ស៊ុន សុវណ្ណរិទ្ធី ដាក់គោលដៅមួយពេលវិលទៅណាហ្គាជាលើកទីបី
23 Mar 2020 16:56 912

ខ្សែការពារជើងចាស់ ស៊ុន សុវណ្ណរិទ្ធី បង្ហើបថា ចង់លេងនៅណាហ្គាវើលដ៍យ៉ាងហោចពីរទៅបីឆ្នាំទៀត ព្រោះយល់ថា នៅមានសមត្ថភាពអាចប្រកួតប្រជែងបាននៅឡើយ ហើយនេះក៏ជាកត្តាសំខាន់ជំរុញរូបគេវិលទៅកាន់ទ្រនំមួយនេះជាលើកទីបីដែរ។ 

អតីតសមាជិកជម្រើសជាតិកម្ពុជាពន្យល់ “៖មុនខ្ញុំមកកាន់ណាហ្គាវើលដ៍ម្ដងទៀតនេះ ខ្ញុំបានដាក់គោលដៅខ្លួនឯង គឺប្រឹងយ៉ាងហោចពីរទៅបីឆ្នាំទៀត។ នេះជាគោលដៅរបស់ខ្ញុំ ព្រោះខ្ញុំគិតថា ខ្ញុំនៅមានកម្លាំង និងសមត្ថភាពអាចលេងបានពីរទៅបីឆ្នាំទៀតដែរ”។

គួរដឹងដែរថា ការត្រលប់ទៅណាហ្គាវើលដ៍ជាលើកទីបីរបស់ស៊ុន សុវណ្ណរិទ្ធី កើតឡើងក្រោយចាកចេញពីបឹងកេតជាទីរូបគេចំណាយពេលបីរដូវកាលពីចន្លោះ២០១៧ដល់២០១៩ និងឈ្នះជើងឯកក្របខណ្ឌ Metfone Cambodian League 2017 និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩។ 

លើកទីមួយនៅណហ្គាវើលដ៍ (កាលណោះឈ្មោះណាហ្គាខប) ពីចន្លោះឆ្នាំ២០០៨ដល់២០១០ កីឡាករវ័យ៣០ឆ្នាំប្លាយរូបនេះរួមចំណែកលើកពាន MCL 2009 មុនផ្លាស់ទៅចូលរួមជាមួយភ្នំពេញក្រោន រដូវកាល២០១១ ហើយឈ្នះ MCL ជាថ្មីនៅឆ្នាំដដែលនោះ បូករួមទាំងជើងឯករង AFC’s President Cup ផងដែរ។

ក្រោយរួមរស់ជាមួយភ្នំពេញក្រោនត្រឹមមួយរដូវកាល ខ្សែការពារមានកំណើតនៅភ្នំពេញ លេងឲ្យណាហ្គាលើកទីពីរ ពីឆ្នាំ២០១២ដល់២០១៦ដែលក្នុងនោះបានលើកសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៣ទៀតផង៕

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania