សួង វីរៈ “៖បើមានពេល ខ្ញុំនឹងវិលទៅបាល់ទាត់វិញ”

28 Mar 2020 13:39

1334

Share :


អតីតខ្សែប្រយុទ្ធណាហ្គាវើលដ៍ សួង វីរៈ ឲ្យដឹងថា បច្ចុប្បន្នពុំមានគម្រោងវិលទៅពាក់ព័ន្ធនឹងបាល់ទាត់សាជាថ្មីទេ ក្រោយសម្រេចចូលនិវត្តន៍នៅដំណាច់រដូវកាល២០១៩កន្លងទៅ ព្រោះមិនទាន់មានពេលវេលាគ្រប់គ្រាន់នៅឡើយដូច្នេះរង់ចាំមើលពេលខាងមុខទៀតសិន។

ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ២០១៦ បង្ហើបថា ក៏ពុំទាន់មានវិញ្ញាបនបត្រគ្រូបង្វឹកនៅឡើយ ហើយលោក មាស ចាន់ណា ធ្លាប់ហៅទៅរៀនវគ្គបណ្ដុះបណ្ដាលដែរ តែមិនបានចូលរួមទេ ដោយសារមមាញឹកនឹងការងារពេក។

វីរៈ បញ្ជាក់បែបនេះ “៖ខ្ញុំអត់ទាន់មានគម្រោងចូលធ្វើការពាក់ព័ន្ធនឹងបាល់ទាត់ទេឥឡូវហ្នឹង ព្រោះអត់ទាន់មានពេលនៅឡើយ ហើយបងចាន់ណាធ្លាប់ហៅទៅរៀន License ដែរ តែរវល់អត់ទាន់បានរៀន។ ប៉ុន្តែនៅពេលខាងមុខ បើខ្ញុំមានពេលគ្រប់គ្រាន់ ខ្ញុំមិនចោលទេ”។

សួង វីរៈ ផ្ដើមអាជីពបាល់ទាត់នៅខេមរាកីឡាអំឡុងឆ្នាំ២០០៨ ហើយធ្លាប់រួមចំណែកជួយក្រសួងការពារជាតិឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ២០១០, ភ្នំពេញក្រោន លើកពាន MCL ២០១១, លេងនៅបឹងកេត ឆ្នាំ២០១៣ មុនទៅត្រាយអាស៊ី (បច្ចុប្បន្នអង្គរថាយហ្គឺរ)រហូតដល់ឆ្នាំ២០១៦។

ក្រោយឈ្នះស្បែកជើងមាសពានសម្ដេចតេជោ ឆ្នាំ២០១៦ អតីតសមាជិកជម្រើសជាតិកម្ពុជាដដែលបានផ្លាស់ទៅណាហ្គាវើលដ៍រហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង៕

អត្ថបទៈ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania