ថន ដារ៉ាពេជ្រ សម្រេចចិត្តចាកចេញពីបាល់ទាត់ក្រោយធូរស្បើយរបួសជង្គង់

29 Mar 2020 13:43

1502

Share :


ក្រោយបាត់មុខមួយរយៈពីក្របខណ្ឌ Metfone Cambodian League ខ្សែបម្រើប្រយុទ្ធ ថន ដារ៉ាពេជ្រ បង្ហើបប្រាប់ CNCC ថា គេបានសម្រេចចិត្តព្យួរស្បែកជើងពីអាជីពបាល់ទាត់ទៅហើយ បន្ទាប់ពីជារបួសជង្គង់នាពេលថ្មីៗនេះ។

អតីតសមាជិកអាស៊ីអឺរ៉ុបយូណាយធីត និងណាហ្គាវើលដ៍ប្រាប់ថា ពុំមានបំណងបន្តអាជីពលើវាលស្មៅទៀតទេ ហើយបច្ចុប្បន្នកំពុងផ្ដោតលើការងារជាមន្ត្រីនគរបាលជាតិ។ តែយ៉ាងណា គេនៅតែឆ្លៀតលេងបាល់លក្ខណៈសុខភាពនាចុងសប្ដាហ៍ជាមួយមិត្តភក្ដិឯទៀត។

ដារ៉ាពេជ្រ បញ្ជាក់ “៖បាទ! ហ្នឹងហើយខ្ញុំលេងបាល់ហើយហ្នឹង តាំងពីជារបួសមក។ អត់មានគម្រោងបន្តអីទៀតទេ តែនៅតែលេងបែកញើសៗជាមួយមិត្តភក្ដិសៅរ៍ អាទិត្យ អីដែរ។ រាល់ថ្ងៃខ្ញុំផ្ដោតលើការងារប៉ូលិសរបស់ខ្ញុំវិញ”។

ថន ដារ៉ាពេជ្រ បានផ្ដើមអាជីពបាល់ទាត់នៅក្លិបអាស៊ីអឺរ៉ុបយូណាយធីតមុនផ្លាស់ទៅចូលរួមជាមួយណាហ្គាវើលដ៍នៅឆ្នាំ២០១៥ និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំផងដែរ។ បញ្ហារបួសរបស់គេកើតឡើងនៅចុងឆ្នាំ២០១៨ ក្រោយចាកចេញពីណាហ្គាវើលដ៍ ហើយក៏សំងំព្យាបាលតាំងពីពេលនោះមក៕

អត្ថបទ៖ CNCC 
ប្រភពរូប៖ NagaWorld FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania