ប្រាក់ ចាន់រតនា រៀបរាប់ពីការហ្វឹកហាត់របស់សូលទីឡូអង្គរអំឡុង COVID 19

30 Mar 2020 13:22

1138

Share :


ខ្សែប្រយុទ្ធសូលទីឡូអង្គរ ប្រាក់ ចាន់រតនា ប្រាប់ CNCC ថា ក្លិបរបស់គេបានរៀបចំការហ្វឹកហាត់ជាធម្មតាដោយប្រព្រឹត្តទៅ៤ដងក្នុងមួយសប្ដាហ៍អំឡុងការផ្ទុះជំងឺ COVID 19 តែជាមួយគ្នានេះ ក៏បានបន្ថែមការវាស់កម្ដៅដល់កីឡាករ និងក្រុមការងារ មុនដំណើរការហាត់។

កីឡាករមានប្រភពពីខេត្តកំពតបញ្ជាក់ថា ប្រសិនបើមើលឃើញសមាជិកណាមានអាការៈក្ដៅលើសធម្មតា នឹងមិនអនុញ្ញាតចូលហ្វឹកហាត់ជាមួយអ្នកដទៃទេ ហើយក្លិបនឹងឲ្យត្រលប់ទៅសម្រាកនៅគេហដ្ឋានដើម្បីថែរក្សាសុខភាពវិញ។

រតនារៀបរាប់ “៖អត់អីទេបង យើងហាត់ធម្មតាដូចពេលយើងនៅប្រកួត។ មុនយើងចូលហាត់ កីឡាករម្នាក់ៗត្រូវវាស់កម្ដៅសិន ហើយមើលទៅបើមាននរណាលើសកម្ដៅ ឬផ្ដាសាយតិចតួចអី យើងឲ្យគាត់សម្រាកនៅផ្ទះអត់ហាត់ទេ។ តែយ៉ាងណា យើងក៏មិនបានហាត់ជុំគ្នាទាំងអស់ដែរ។ សម្រាប់អ្នកមានរបួសអី គឺហាត់ផ្សេង ហើយអ្នកដែលមិនអី នៅហាត់ជាមួយគ្នាធម្មតា”។ 

គិតមកទល់ពេលនេះ ពុំទាន់មានការប្រកាសឡើងវិញពីកាលបរិច្ឆេទប្រកួតជាថ្មីនៃក្របខណ្ឌ Metfone Cambodian League 2020 ឡើយ បន្ទាប់ពីផ្អាកដំណើរការត្រឹមសប្ដាហ៍ទី០៦។ 

ដោយឡែក ឆ្លងកាត់ការប្រកួត៥លើកមក សូលទីឡូអង្គរស្ថិតនៅចំណាត់ថ្នាក់លេខ១០ មាន៣ពិន្ទុពីជ័យជម្នះលើនគរបាលជាតិ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania