ស៊ាន ភីសារ រំពឹងទទួលបានឱកាសលេងច្រើន ដើម្បីស្ដារគុណភាពឡើងវិញ

15 Jul 2019 12:30

533

Share :


ក្រោយសម្រាកព្យាបាលរបួសអស់ជាង១ឆ្នាំ ខ្សែបម្រើ ស៊ាន ភីសារ បានត្រលប់មកកាន់វាលស្មៅវិញ ដោយផ្លាស់ពីវិសាខា មកចូលរួមជាមួយអគ្គិសនីកម្ពុជា ក្នុងជុំទី២នៃពានរង្វាន់ Metfone Cambodian League 2019 នេះ ជាមួយក្ដីរំពឹងស្ដារគុណភាពលើទីលានឲ្យដូចដើមវិញ តាមរយៈការទទួលបានឱកាសលេងជាប់លាប់ពីគ្រូបង្វឹក។
 
 
«ដូចកីឡាករដទៃទៀតដែរ ពេលយើងសម្រាកយូរអត់បានហាត់ជាប់លាប់អញ្ចឹង គុណភាពក៏ធ្លាក់ចុះទៅតាមនោះដែរ ហើយថែមទាំងឡើងគីឡូទៀតផង។ សម្រាប់ការចូលរួមជាមួយអគ្គិសនីនេះ ខ្ញុំរំពឹងថា នឹងអាចរកបានឱកាសលេងច្រើនពីលោកគ្រូ ដើម្បីឲ្យគុណភាពខ្ញុំវិវឌ្ឍន៍បានឆាប់ទៅរកអ្វីដែលខ្ញុំធ្លាប់មានពីមុនមក។ បើយើងបានតែហាត់  អត់បានលេង ក៏អត់សូវឡើងដែរ ទាល់តែមានការប្រកួតប្រជែងទើបឆាប់ប្រសើរឡើង»។
 
 
កីឡាករមានប្រភពពីខេត្តបាត់ដំបងអះអាងថា បានព្យាយាមហ្វឹកហាត់ទ្វេដង ដើម្បីឲ្យរាងកាយមានភាពរហ័សរហួន កាយសម្បទារឹងមាំ ពិសេសបច្ចេកទេសក្នុងការលេង និងភាពស៊ីចង្វាក់ជាមួយមិត្តរួមក្រុម។ 
 
 
គួររំឭកថា ក្រោយចូលរួមជាមួយអគ្គិសនីកម្ពុជានៅជុំទី២នេះ ស៊ាន ភីសារ បង្ហាញខ្លួនបាន៣ប្រកួតហើយ ក្នុងនោះ ១ប្រកួតក្នុងលីគកំពូល និង ២ប្រកួតទៀតនៅពានសម្ដេចតេជោ ដោយបានទាត់ Freekick បញ្ចូលទីអង្គរថាយហ្គឺរ១គ្រាប់ ប៉ុន្តែនៅតែពុំអាចជួយក្រុមឡើងវគ្គ៨ក្រុមចុងក្រោយបាន៕
 
អត្ថបទ៖ CNCC
 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania