សឿយ វិសាល រំឭកប្រវត្តិតស៊ូតាំងពីរកកង់ជិះទៅហាត់គ្មាន

18 Apr 2020 13:31

1776

Share :


ខ្សែការពារ សឿយ វិសាល ឲ្យ CNCC ដឹងថា គេបានតស៊ូក្រាញននៀលយ៉ាងខ្លាំងលើវិថីបាល់ទាត់តាំងពីចូលហ្វឹកហាត់ដំបូងរហូតក្លាយជាកម្លាំងស្នូលមួយរូបទាំងនៅព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា។ 

ចាកចេញពីស្រុកកំណើតឯខេត្តឧត្តរមានជ័យនៅឆ្នាំ២០០០ វិសាលបានឈានជើងចូលអាស៊ីអឺរ៉ុបយូណាយធីត ឆ្នាំ២០១០ តាំងពីក្របខណ្ឌក្រោមរហូតដល់កម្រិតកំពូល។ ពេលចូលហាត់ដំបូង គេពុំមានអ្វីធ្វើដំណើរផ្ទាល់ខ្លួនទេ ដោយជិះជាមួយមិត្តរួមក្រុម តែក្រោយមកគ្រូបង្វឹកក៏ឲ្យកង់មួយប្រើប្រាស់ជាមធ្យោបាយ។

ខ្សែការពារកណ្ដាលរូបនេះរៀបរាប់លម្អិត “៖មកភ្នំពេញប្រហែលឆ្នាំ២០០០ និងចូលអាស៊ីអឺរ៉ុប ២០១០។ មកនៅជាមួយយាយក្នុងវត្តសន្សំកុសល។ ពេលនោះខ្វះខាតណាស់បង អត់មានអីជិះទៅរៀនទេ ហើយនឹងទៅហាត់  ពេលនោះបានបងៗនៅអាស៊ីអឺរ៉ុបហៅ ហើយទៅហាត់ជាមួយមិត្តភក្ដិ។ ក្រោយមក លោកគ្រូ ប៊ុន សម្បត្តិ ដែលជាគ្រូធំនៅ AEU កាលណោះគាត់ទិញកង់ឲ្យ”។

សឿយ វិសាល បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទីពីររដូវកាល២០១៤ រហូតដល់បច្ចុប្បន្ន និងបានជាប់ជម្រើសជាតិតាំងពីកម្រិតយុវជនដល់ក្រុមធំ។

និសិ្សតបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងដដែល បច្ចុប្បន្នក៏ជាមន្ត្រីកងរាជអាវុធហត្ថមួយរូបផងដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania