ចាន់ សុភា បង្ហើបឈ្មោះកីឡាករណាហ្គា ៤ រូបតែងណែនាំរូបគេ

05 May 2020 09:57

2166

Share :


ក្រោយ ចេញ ពី ក្លិប វេស្ទឺន ភ្នំពេញ  ក្នុង ឆ្នាំ  ២០១៨ ខ្សែ បម្រើ វ័យ ក្មេង ចាន់ សុភា បាន មក រួមរស់  ជាមួយ ណាហ្គា វើលដ៍។ ជ្រក ក្រោម ដំបូល ក្រុម ថ្មី  សុភាទទួល បទពិសោធន៍ល្អៗច្រើន ក្រោម ការ បង្ហាញ របស់ គ្រូបង្គោល មាស ចាន់ណា និងរៀមច្បង ជើង ចាស់ បួនរូប   ដែលតែង ណែនាំ និង   កែ តម្រូវ គេ នូវ ចំណុច ខ្វះខាតផ្សេងៗ។

កីឡាករបួនរូបដែលខ្សែបម្រើវ័យក្មេង ជួយ ឲ្យជម្រើសជាតិ U18 កម្ពុជាទម្លាក់ U18 ថៃ និងវៀតណាម ជាប្រវត្តិសាស្ត្រក្នុងការប្រកួតពានរង្វាន់ 2019 AFF U-18 Youth Championship បានលើកឡើង រួមមានខ្សែបម្រើ គួច សុកុម្ភៈ, គួច ដានី ខ្សែការពារ ឃឹម បុរី និងអ្នកចាំទី ស៊ូ យ៉ាទី។ 

ខ្សែបម្រើការពារ សុភា ពន្យល់ថា៖ "អ្នកធ្លាប់ប្រាប់ខ្ញុំច្រើនបំផុតក្នុងក្លិប និងតាមដានខ្ញុំភាគច្រើន បងគួច សុកុម្ភៈ បងស៊ូ យ៉ាទី បងឃឹម បុរី កីឡាករចាស់ៗដូចបង គួច ដានីអីបង។ គាត់តែងប្រាប់ថា ខ្ញុំរៀងអន់ល្បឿន ចង្វាក់ឆក់ខ្លីៗដូចជា៥ម៉ែត្រ ៥ម៉ែត្រ ដូចជាយើងបាត់បាល់ យើងអត់ដេញអីចឹងបង និងមានចំណុចច្រើនទៀត"។ 

ក្រោយទទួលបានការណែនាំបន្ថែមពីរៀមច្បង  និងគ្រូបង្វឹកហើយនោះ អតីតកីឡាករយុវជនបឹងកេត អគ្គិសនីកម្ពុជា និងវេស្ទឺន ភ្នំពេញ  បានសង្កេតឃើញថា រូបគេមាន ការ អភិវឌ្ឍ ច្រើន និង ប្ដេជ្ញាខិតខំបន្ថែម ដើម្បីបាន លេង ជម្រើស  ១១នាក់។ 

ចាន់ សុភា ក៏បាន អរគុណលោកគ្រូបង្គោល មាស ចាន់ណាផងដែរ ដែលបានផ្ដល់ឱកាសឱ្យគេបានធ្វើតេស្តសមត្ថភាព និងបានលេងឱ្យម្ចាស់ពានរង្វាន់ Metfone Cambodian League ៣សម័យកាល និង Hun Sen Cup ១រដូវកាលណាហ្គាវើលដ៍ បន្ទាប់ពី ក្លិបចាស់របស់គេវេស្ទឺន ភ្នំពេញ   ប្រកាសផ្អាកសកម្មភាពក្នុង ឆ្នាំ  ២០១៨៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania