Paul Omogba យល់យ៉ាងណាចំពោះគុណភាពកីឡាករ និងគ្រូបង្គោលភ្នំពេញក្រោន?
23 May 2020 10:59 880

ខ្សែបម្រើប្រយុទ្ធ Esoh Paul Omogba ទើបតែចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនទេ ក្នុងរដូវកាលឆ្នាំ២០២០នេះ និងបានបង្ហាញខ្លួនខ្លះដែរ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Metfone Cambodian League។ 

ការណ៍ទើបផ្លាស់មកក្រុមថ្មីនេះ កីឡាករសញ្ជាតិនីហ្សរីយ៉ា បានកោតសរសើរក្លិបភ្នំពេញក្រោនថា សំបូរទៅដោយយុវជនក្មេងៗ មានទេពកោសល្យ គុណភាព និងឆន្ទៈក្នុងការប្រកួតប្រជែង។ យ៉ាងណា កីឡាករធ្លាប់ប្រកបអាជីពនៅលីគទី៣ថៃ និងមីយ៉ាន់ម៉ា ក៏បានបន្ថែមដែរ ក្រុមមួយល្អនិងខ្លាំងទៅបាន មិនមែនត្រឹមតែមានគុណភាព យកឈ្នះការប្រកួតប៉ុណ្ណោះទេ ពោលគឺត្រូវមានវិន័យ រក្សាកម្រិតអាជីពឱ្យបានល្អ យល់ពី ក្រុម និងការបង្រៀនណែនាំរបស់គ្រូបង្វឹកផងដែរ។ 

 

Paul Omogba ពន្យល់ថា ៖“ ពេលខ្លះមិនមែនមានត្រឹមតែគុណភាព យកឈ្នះការប្រកួតប៉ុណ្ណេះទេ អ្នកត្រូវមានវិស័យ រក្សាកម្រិត កីឡាករអាជីពឱ្យល្អ យល់ពីមិត្តរួមក្រុមនិងគ្រូបង្វឹក។ ប៉ុន្តែឥឡូវនេះ យើងមានក្រុមល្អមួយនៅភ្នំពេញក្រោន និងគ្រូផងដែរ"។ 

ចំពោះគ្រូបង្គោលលោកស៊ុវណ្ណាវិញ អតីតកីឡាករណាហ្គាវើលដ៍ឆ្នាំ២០១១ និងឆ្នាំ ២០១៩ អតីតខ្សែបម្រើបឹងកេតអំឡុង ឆ្នាំ ២០១៥-២០១៧ មើលឃើញថាលោកជាគ្រូល្អម្នាក់ ព្រោះលោកយល់ពីកីឡាករទាំងអស់បានយ៉ាងល្អ ហើយរូបគេផ្ទាល់រីករាយក លេងក្រោមការដឹកនាំរបស់អតីតគ្រូស៊ីម៉ាក់ យូ ណាយ ធី ត វេ ស្ទើ ន ភ្នំពេញ និង គ្រូ ជំនួយ ក្លឹប បៀ ល ប្រាយ យូ ណាយ ធី តរូបនេះ។

Esoh Paul Omogba ដែល មកប្រកបអាជីពបាល់នៅលីគកំពូលកម្ពុជា ជាលើកដំបូងនៅឆ្នាំ២០១១នេះ បានរងការញាំញីដោយរបួសភ្លៅខកខានការប្រកួតសំខាន់មួយ ពេលភ្នំពេញក្រោនឈ្នះ ១-០ លើអង្គរថាយហ្គឺរនៅសប្ដាហ៍ទី៥ ខណៈបច្ចុប្បន្ននេះរបួសរបស់គេជាបាន៩០% និងអាចលេងវិញបានពេល MCL ចាប់ផ្ដើមជាថ្មី៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania